ព័ត៌មាន

ប្រទេសឆែកដើរតាមអាល្លឺម៉ង់ក្នុងការដំណើរការនូវបច្ចេកវិទ្យា 5G របស់ Huawei

កាលពីសប្តាហ៍មុននេះ ប្រទេសអាល្លឺម៉ង់នៅទីបំផុតបានធ្វើការបញ្ចប់នូវច្បាប់ជាច្រើនក្នុងការតម្លើងនូវប្រព័ន្ធ 5G នៅក្នុងប្រទេសរបស់ខ្លួន ហើយប្រទេសនេះមិនមានការហាមប្រាមទៅលើក្រុមហ៊ុន Huawei នោះទេ បន្ទាប់មកពេលនេះប្រទេសឆែកក៏អនុវត្តន៍តាមផងដែរ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មឆែកលោក Karel Havlicek បានប្រាប់កាសែត Pravo កាលពីថ្ងៃព្រហស្បតិ៍ថារដ្ឋកំពុងតាមដានពីបញ្ហាដែលកំពុងកើតឡើងនៅអឺរ៉ុប។លោក Havlicek មានប្រសាសន៍ថា“ បច្ចេកវិទ្យាដែលជាមូលដ្ឋានគ្រឹះនៃការកសាងបណ្តាញ 5G មានចរិតលក្ខណៈសកលហើយខ្ញុំមិននឹកស្មានថាយើងនឹងមានកត្តាផ្សេងៗគ្នាដែលកំណត់សម្រាប់វិធីសាស្រ្តរបស់ក្រុមហ៊ុន Huawei ឬក្រុមហ៊ុនផ្សេងទៀតនៅក្នុងសាធារណរដ្ឋឆែកជាងនៅប្រទេសអាល្លឺម៉ង់ ឬប៉ូឡូញនោះទេ” ។

ការិយាល័យទូរគមនាគមន៍ឆែកគ្រោងនឹងធ្វើការដេញថ្លៃ 5G នៅដើមឆ្នាំក្រោយហើយនិយាយថាបញ្ហាទាក់ទងនឹងក្រុមហ៊ុន Huawei មិនមែនជាការគំរាមកំហែងដល់ផែនការនោះទេ៕

image

image