ព័ត៌មាន

Honor 9X បង្ហាញខ្លួននៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបហើយជាមួយនឹងតម្លៃ €199

នៅថ្ងៃទី ២៤ ខែតុលានេះ ស្មាតហ្វូន Honor 9X និង 9X Premium បានបង្ហាញខ្លួននៅក្នុងប្រទេសរុស្សី ហើយនេះគឺជាការលក់ក្រៅទឹកដីរបស់ចិនជាលើកដំបូងបំផុត។ នៅថ្ងៃដដែលនោះ ក្រុមហ៊ុន Honor ក៏ប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Honor 9Xនៅក្នុងប្រទេសហូឡង់ និងទីផ្សាររបស់អ៊ឺរ៉ុបផងដែរ។

Huawei 9X មានអេក្រង់ទំហំ 6.59-inch FHD+ Full-View​ បន្ទះឈីប Kirin 710F processor ម៉េមូរីទំហំ 4 GB RAM + 128GB កាមេរ៉ាខាងក្រោយ ៣ គ្រាប់ដែលមានទំហំ 48MP (F/1.8) Main camera + 8MP (f/2.4) ultra-wide-angle camera + 2MP (f/2.4) depth sensor និងកាមេរ៉ាខាងមុខផុសឡើងទំហំ 16MP (f/2.2) ថែមទៀត។

Huawei 9X មានថាមពលថ្មដែលមានទំហំ 4000mAh និង USB Type-C charging port និងរន្ធដោតកាសស្តាប់ 3.5mm audio jack ។ វាដំណើរការនូវ EMUI 9.1 (Android 9) និង Google Mobile Services ។ ស្មាតហ្វូននេះមានពីរពណ៌គឺ Midnight Black និង Sapphire Blue ។ សម្រាប់ទំហំ 4GB RAM + 128GB គឺមានតម្លៃ 199 EUR (220 USD, 182 GBP) ។ ស្មាតហ្វូននេះនឹងដាក់លក់នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ៕

image

image