ព័ត៌មាន

Honor V30 (5G) និង Huawei Nova 6 series ទទួលបានវិញ្ញាបនបត្រពី TENAA

កាលពីដើមសប្តាហ៍នេះ ស្មាតហ្វូនចំនួន ៣ របស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ទទួលបាននូវវិញ្ញាបនបត្រចេញពី TENAA ដែលនៅក្នុងនោះគឺមានម៉ូឌែល Honor V30 និង​ Huawei Nova 6 ។ TENAA អនុម័តទៅលើវិញ្ញាបនបត្រ WLZ-AN00 និង WLZ-AL10 ដែលទ្រទ្រង់នូវ​5G និង 4G សម្រាប់ស្មាតហ្វូនត្រកូល Huawei Nova 6 series ។

TENAA បញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីរបស់ Huawei ដែលមានលេខម៉ូឌែល OXF-AN00 គឺជា Honor V30 (5G) ដែលទ្រទ្រង់ទៅលើ NSA/SA dual 5G network ។ ស្មាតហ្វូនទាំងនេះដំណើរការនូវ Android OS ។ សម្រាប់លក្ខណៈសម្បត្តិរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕

image

image