ព័ត៌មាន

ប៉ាឡេស្ទីនបិទគេហទំព័រចំនួន ៥៩ ដែលរិះគន់រដ្ឋាភិបាល

សារព័ត៌មាន AP រាយការណ៍ថា តុលាការប៉ាឡេស្ទីនបិទមិនឱ្យមើលគេហទំព័រចំនួន ៥៩ដែលរិះគន់អាជ្ញាធរប៉ាឡេស្ទីន។ នោះគឺជាការសម្រេចចិត្តមួយធ្វើឱ្យមានមតិរិះគន់ជាច្រើន។ សេចក្តីសម្រេចរបស់តុលាការក្នុងបិទធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ប៉ុន្តែគេទើបតែបង្ហាញនៅសប្តាហ៍នេះប៉ុណ្ណោះ។

ប្រភពបន្ថែមថា គេហទំព័រទាំងនោះផ្សាយពីសារគំរាមកំហែងដល់សន្តិសុខជាតិ និងសន្តិភាពស៊ីវិល”។ គេហទំព័រភាគច្រើនមានក្រុមគាំទ្រសកម្មប្រយុទ្ធអ៊ីស្លាមហាម៉ាស ឬម៉ូហាម៉េដដាល់ឡាន់ជាអ្នកគាំទ្រ ដោយលោកគឺជាគូប្រជែងរបស់ប្រធានាធិបតីម៉ាមូដអាប់បាស់។

នៅក្នុងសកម្មភាពដ៏កម្រមួយរដ្ឋាភិបាលរបស់លោកអាបាស់អំពាវនាវឱ្យអគ្គព្រះរាជអាជ្ញាបដិសេធលើការសម្រេចចិត្តនេះ។ លោកអាម៉ា វីគ ប្រធានគណៈកម្មការសិទ្ធិមនុស្សប៉ាឡេស្ទីនមានប្រសាសន៍ថា​ អង្គការរបស់លោកនឹងប្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចដែលរឹតត្បិតលើការធ្វើសេចក្តីរាយការណ៍ដោយសេរី និងការនិយាយដោយសេរី” ។

image

image