ព័ត៌មាន

Avast ត្រូវហេគ – ក្រុមហេគឃ័រប្រមូលនូវបណ្តាញ Network ដែលដំណើរការនៅលើ VPN របស់ Avast ជាមួយនឹងទិន្នន័យសំខាន់ៗ

ក្រុមហ៊ុនផលិតសូហ្វវែរប្រឆាំងមេរោគឈានមុខគេ Avast ត្រូវក្រុមចារកម្មតាមប្រព័ន្ធអ៊ីនធឺណេតមិនស្គាល់អត្តសញ្ញាណប្រើប្រាស់ព័ត៌មានសម្ងាត់ដើម្បីចូលសម្របសម្រួល និងចូលប្រើបណ្តាញផ្ទៃក្នុងតាមរយៈVPN ផ្ទាល់នៅដើមខែមីនា ឆ្នាំ២០១៩។  Avast ជាក្រុមហ៊ុនសន្តិសុខអ៊ីនធឺណេតដ៏ល្បីមួយ ដែលបង្កើតកម្មវិធីសុវត្ថិភាពអ៊ិនធឺណេតជាច្រើនរួមមាន៖ កម្មវិធីប្រឆាំងមេរោគ  វីភីអ៊ិន កម្មវិធីត្រងមាតិកាសម្រាប់ Microsoft Windows, macOS, Android និង iOS។ អ្នកជំនាញមកពីក្រុមហ៊ុន Avast ដឹងអំពីឧប្បត្តិហេតុនៅថ្ងៃទី២៣ ខែកញ្ញា ដោយអ្នកវាយប្រហារចូលប្រើបណ្តាញផ្ទៃក្នុងតាមរយៈបង្កើនការវាយប្រហារ និងទទួលបានសិទ្ធិគ្រប់គ្រងដែន។

ការជ្រៀតជ្រែកតាមរយៈ VPN ផ្ទាល់ខ្លួនរបស់ Avast

ការស៊ើបអង្កេតបន្ថែមទៀតបង្ហាញថា អ្នកវាយប្រហារប៉ុនប៉ងចូលប្រើតាមរយៈ VPN ផ្ទាល់របស់ Avast ហើយការតភ្ជាប់ធ្វើឡើងពី IP សាធារណៈមានប្រភពមកពីចក្រភពអង់គ្លេស។ អ្នកវាយប្រហារប្រើព័ត៌មានបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ជាច្រើនសម្រាប់ធ្វើការបំពាននេះ ហើយគណនីរបស់អ្នកប្រើប្រាស់មានទម្រង់ជាអ្នកប្រើ VPN បណ្តោះអាសន្ន។ Avast ជឿជាក់ថា ពួកហេគឃ័រវាយប្រហារដើម្បីលួចព័ត៌មានសម្ងាត់។ ក្រុមហ៊ុនAvast សហការជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់ឆេក   សេវាព័ត៌មានសន្តិសុខ (BIS) និងក្រុមកោសល្យវិច្ច័យខាងក្រៅដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀតទាក់ទងនឹងការបំពានសន្តិសុខនេះ។

ការវាយប្រហារលើបណ្តាញ Avast មានលក្ខណៈទំនើប ហើយចេតនាចម្បងរបស់អ្នកវាយប្រហារគឺមិនបន្សល់ទុកនូវស្លាកស្នាមណាមួយពីការឈ្លានពាន ឬអាចឱ្យដឹងពីគោលបំណងរបស់ពួកគេឡើយ។ ក្រុមអ្នកគំរាមកំហែងផ្តួចផ្តើមធ្វើការវាយប្រហារដោយប្រុងប្រយ័ត្នដើម្បីប្រាកដថា មិនមានស្លាកស្នាមណាមួយត្រូវបានទុកចោលនៅក្រោយការវាយប្រហារហើយបានប្រើបច្ចេកទេសផ្សេងៗដើម្បីគេចផុតពីការរកឃើញ។ ធ្លាប់មានករណីស្រដៀងគ្នានេះដែរ ក្រុមហ៊ុនដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Avast CCleaner ត្រូវគេលួចចូលក្នុងឆ្នាំ២០១៧ តាមរយៈការវាយប្រហារលើខ្សែសង្វាក់ផ្គត់ផ្គង់។ ការប៉ាន់ស្មាន CCleaner មានអ្នកប្រើប្រាស់ប្រមាណ ២ពាន់លាននាក់ និងជាកម្មវិធីដែលមានការទាញយកច្រើនជាងគេ។

 image

image