ព័ត៌មាន

NOKIA 8, NOKIA 5.1, NOKIA 1, Nokia 5 និង NOKIA 6 ទទួលបានការអាប់ដេតសុវត្ថិភាពសម្រាប់ខែតុលា

ស្មាតហ្វូន 2017 flagship របស់ក្រុមហ៊ុន Nokia នោះគឺ Nokia 8 ពេលនេះទទួលបាននូវការអាប់ដេតសុវត្ថិភាពប្រចាំខែតុលានេះជាមួយនឹង Android 9 Pie (V5.15G) ដែលមានទំហំ 89.8MB ។ ចំណែកស្មាតហ្វូន Nokia 5 និង  Nokia 6 ក៏ទទួលបាននូវការអាប់ដេតសុវត្ថិភាពសម្រាប់ខែតុលានេះផងដែរ។  

ការអាប់ដេតនៅលើNokia 5.1 គឺមានទំហំ 73.2MB សម្រាប់ Patch ខែតុលានេះ។ ស្មាតហ្វូន Nokia 1 ក៏អាចអាប់ដេតទៅកាន់ Android 9 Pie Build V2.180 ដែលមានទំហំ 844.7 MB ។ សម្រាប់ Nokia 6 (2017) អាចអាប់ដេតទៅកាន់ Android 9 Pie build V6.19B ដែលមានទំហំ 173MB សម្រាប់ខែតុលានេះ។ អ្នកអាចចូលទៅកាន់ Settings->System->System Updates៕

image

image