ព័ត៌មាន

NIGHT MODE នឹងអាចដំណើរការបាននៅលើកាមេរ៉ារបស់ NOKIA 9 ពេលអាប់ដេតទៅកាន់ Android 10

យើងបានលឺរឿងជាច្រើនអំពី night mode សម្រាប់ស្មាតហ្វូន Nokia 9 ក្នុងមួយរយៈពេលនេះ។ ប្រហែលនេះគឺជាហេតុផលដែលថាស្មាតហ្វូននេះអាចថតរូបភាពបានយ៉ាងល្អនៅពេលថ្ងៃ ហើយសម្រាប់ការថតរូបភាពនៅពេលយប់គឺនៅមានកម្រិតនៅឡើយនោះ។

នៅក្នុងការស្នើសុំនូវមុខងារ night mode ដោយដំណើរការនៅលើស្មាតហ្វូន Nokia9 ដោយគណនី @bobovnikovalek នោះ ទំព័រជំនួយរបស់ក្រុមហ៊ុន Nokia Mobile ធ្វើការឆ្លើយតបថា ខ្លួននឹងបញ្ចេញនូវមុខងារនេះជាមួយនឹងស្មាតហ្វូន Nokia 9 PureView នៅពេលដែលវាអាប់ដេតទៅកាន់ Android 10 នោះ។ យ៉ាងណាមិញ វានៅមិនទាន់ច្បាស់នោះទេដោយសារតែនេះមិនមែនជាសម្តីដែលចេញពីគណនី Nokia Mobile / Juho Sarvikas នៅលើ Twitter នោះ៕

image