ព័ត៌មាន

ក្រុម APT28 Hacking Group វាយប្រហារទៅលើស្ថាប័នជាច្រើនជុំវិញពិភពលោកដោយប្រើប្រាស់មេរោគ Malware ផ្ទាល់ខ្លួន

ក្រុមហ៊ុន Microsoft ព្រមានពីការវាយប្រហារតាមអ៊ិនធឺរណិតដែលផ្តោតគោលដៅលើអាជ្ញាធរប្រឆាំងគ្រឿងញៀន និងអង្គការកីឡានៅជុំវិញពិភពលោក។ ក្រុមហេគឃ័រមានសកម្មភាពតាំងពីឆ្នាំ២០០៤ ហើយពួកគេធ្វើការវាយប្រហារផ្តោតលើអង្គការរដ្ឋាភិបាលយោធា និងសន្តិសុខ។ យោងតាមប្រភពរបាយការណ៍របស់ក្រុមហ៊ុនMicrosoft បង្ហាញថា អង្គការកីឡា និងប្រឆាំងគ្រឿងញៀនជាតិ និងអន្តរជាតិជាងចំនួន ១៦កន្លែងរងការកំណត់គោលដៅចាប់តាំងពីថ្ងៃទី១៦ ខែកញ្ញា។

គេសន្មតថា ក្រុមនេះជារបស់រដ្ឋាភិបាលរុស្ស៊ី ហើយក្រុមនោះមានទម្លាប់ចុះបញ្ជី ដោយមើលទៅដូចជា Domainស្របច្បាប់ ដែលវាមានទាក់ទងនឹងព័ត៌មាននយោបាយ     ឬគេហទំព័រផ្សេងទៀត។ ក្រុមហេគឃ័រ APT28 ប្រើវិធីសាស្រ្តវាយប្រហារផ្សេងៗគ្នាដូចជាប្រើវិធីសាស្ត្រឆបោកបន្លំលេខសំងាត់ ប្រើឧបករណ៍ភ្ជាប់អ៊ីនធឺរណេត និងប្រើមេរោគ។ ក្រុមនេះធ្លាប់មានប្រវតិ្តកំណត់គោលដៅលើអង្គភាពបែបនេះក្នុនៅឆ្នាំ២០១៦ និង២០១៨  ហើយក៏ផ្តោតលើ​អង្គការកីឡាផ្សេងៗ និងមន្រ្តីប្រឆាំងគ្រឿងញៀន។ ក្រុមនេះថែមទាំងបញ្ចេញកំណត់ត្រាវេជ្ជសាស្ត្រដែលត្រូវបានគេលួចតាមអ៊ីនធឺណិត។

ក្រុមហេគឃ័រថែមទាំងទទួលបានការគាំទ្រពីអ្នកអភិវឌ្ឍន៍ជាច្រើន ហើយពួកគេប្រើឧបករណ៍ដើម្បីធ្វើបច្ចុប្បន្នភាពឧបករណ៍របស់ពួកគេចាប់តាំងពីឆ្នាំ២០០៧។ ក្រុមនេះប្រើប្រាស់ការអ៊ិនគ្រីប RSA ដើម្បីការពារឯកសារ និងព័ត៌មានដែលលួចបាន។ ក្រុមហ៊ុន Microsoft ថែមទាំងបានជូនដំណឹងផងដែរថា អតិថិជនទាំងអស់រងការកំណត់គោលដៅក្នុងការវាយប្រហារទាំងនេះហើយពួកគេស្វែងរកជំនួយរបស់យើងដើម្បីទទួលបានគណនី ឬប្រព័ន្ធដែលងាយរងគ្រោះមកវិញ។

image

image