ព័ត៌មាន

ប្រទេសចិនពង្រីកទៅលើបណ្តាញ 5G network ធំជាងគេបំផុតដែលក្រុមហ៊ុន Huawei គឺជាអ្នកផ្គត់ផ្គង់

នៅថ្ងៃទី ៣១​ខែតុលានេះ ក្រុមហ៊ុនទូរគមនាគមន៍ធំៗចំនួន ៣ របស់ចិនប្រកាសថា ខ្លួនចាប់ផ្តើមដំណើរការទៅលើសេវាកម្មទូរស័ព្ទ 5G របស់ខ្លួនហើយដោយប្រើប្រាស់នូវឧបករណ៍បណ្តាញរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ។ ក្រុមហ៊ុន China Mobile គឺជាក្រុមហ៊ុនចែកចាយធំបំផុតរបស់ប្រទេសនេះក៏ប្រកាសបង្ហាញអំពីគម្រោង 5G របស់ខ្លួនដែលមានតម្លៃ 128 yuan ($18) ក្នុងមួយខែ។

ក្រុមហ៊ុន China Telecom និង China Unicom ក៏ប្រកាសបង្ហាញនូវគម្រោង និងសេវាកម្មជាច្រើនរបស់ខ្លួននៅក្នុងការប្រកួតប្រជែងនេះផងដែរ។ ប្រតិបត្តិករទាំង ៣ នេះមានគម្រោងក្នុងការធ្វើពាណិជ្ជកម្មទៅលើបណ្តាញ 5G របស់ខ្លួននៅដើមឆ្នាំក្រោយនេះ។ តាមការបញ្ជាក់របស់ប្រភពនេះ ការធ្វើពាណិជ្ជកម្មទៅលើ 5G network នឹងចាប់ផ្តើមនៅថ្ងៃសុក្រនេះ។

ក្រុមហ៊ុនធំៗទាំងនេះត្រូវគេរាយការណ៍ថាមានគម្រោងក្នុងការតម្លើងនូវស្ថានីយ៍ចំនួន 50,000 នៅក្នុងទីក្រុងជាង ៥០ នៅក្នុងប្រទេសចិននៅចុងឆ្នាំនេះ ហើយទីក្រុងធំៗដូចជា Beijing, Shanghai, Guangzhou និង Hangzhou គឺគ្របដណ្តប់ដោយបច្ចេកវិទ្យានៃបណ្តាញ 5G network រួចហើយ។ គួរបញ្ជាក់ផងដែរថា Huawei គឺជាក្រុមហ៊ុនដែលទទួលបានកុងត្រា 5G ធំបំផុតនៅក្នុងប្រទេសចិន និងជាអ្នកផ្គត់ផ្គង់ទៅលើឧបករណ៍សម្រាប់ក្រុមហ៊ុនទូរគមនាគមន៍ទាំង ៣ នេះ៕

image

image