ព័ត៌មាន

នាឡិកា Huawei Band 4 Pro គឺមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹង Band 3 Pro

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងចាប់ផ្តើមក្នុងការដាក់លក់នាឡិកា Huawei Band 4 នៅក្នុងប្រទេសចិន ហើយរបាយការណ៍ថ្មីនេះទម្លាយថា ក្រុមហ៊ុននេះក៏កំពុងតែធ្វើការនៅលើប្រភេទ Pro version របស់នាឡិកាថែរក្សាសុខភាពនេះផងដែរ។

តាមការបញ្ជាក់របស់ 91Mobiles នោះ ក្រុមហ៊ុន​ Huawei គឺមានគម្រោងក្នុងការប្រកាសបង្ហាញនូវនាឡិកាថ្មីរបស់ខ្លួនដែលមានឈ្មោះថា Huawei Band 4 Pro ហើយរូបភាព Render ថ្មីនេះមានការទម្លាយថា នាឡិកានេះគឺមានការឌីស្សាញដូចគ្នាទៅនឹងនាឡិកា Band 3 Pro ដែលប្រកាសបង្ហាញខ្លួនកាលពីឆ្នាំមុននេះ។

នាឡិកានេះ Band 4 Pro គឺមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌មាស។ នាឡិកានេះគឺមានអេក្រង់ AMOLED touchscreen ប្រព័ន្ធវាស់ចង្វាក់បេះដូង TrueSeen 3.5 heart rate monitor, SpO2 សម្រាប់ធ្វើការវាស់ទៅលើកម្រិតអុកស៊ីសែននៅក្នុងឈាម និងជាច្រើនទៀត៕

 image

image