ព័ត៌មាន

ANDROID 10 អាចនឹងអាប់ដេតនៅលើស្មាតហ្វូន NOKIA 7.2 នៅខែធ្នូខាងមុខនេះ

ស្មាតហ្វូនស៊េរីថ្មី Nokia 7.2 និង Nokia 6.2 គឺជាម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ហើយស្មាតហ្វូនននេះត្រូវគេរំពឹងថានឹងទទួលបាននូវការអាប់ដេតទៅកាន់ Android 10 ឆាប់ៗនេះផងដែរ។ ពេលនេះ​ Android 10 គឺធ្វើការអាប់ដេតនៅលើស្មាតហ្វូន Nokia 7.1 និង​ Nokia 9 Pureview រួចហើយ។ ប្រភពចេញពី Nokia Anew បញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិការ Android 10 នឹងធ្វើការអាប់ដេតនៅលើស្មាតហ្វូន Nokia 7.2 នៅក្នុងពេលណាមួយនៅខែធ្នូនេះ។

image

ប្រសិនបើ Android 10 មិនទាន់អាចអាប់ដេតនៅលើស្មាតហ្វូន Nokia 7.2 នៅក្នុងខែធ្នូនោះទេ ច្បាស់ណាស់យ៉ាងយូរវានឹងអាចធ្វើការអាប់ដេតបាននៅក្នុងខែមករា ឆ្នាំ ២០២០ ខាងមុខនេះ។ យើងនឹងរង់ចាំមើលជាបន្តទៀត៕

image