ព័ត៌មាន

ហេគឃ័រ ២ នាក់ដែលជំរិតទារប្រាក់ពី Uber និង LinkedIn ចេញមុខសារភាព

ក្រុមហេគឃ័រមួកពណ៌ប្រផេះចំនួនពីរនាក់ចេញមុខសារភាពពីកំហុសទៅក្រុមហ៊ុន Uber, LinkedIn និងក្រុមហ៊ុនសាជីវកម្មអាមេរិកផ្សេង ដើម្បីប្តូរយកប្រាក់ជាថ្នូរនឹងការលុបទិន្នន័យរបស់អតិថិជនចំនួនរាប់លាននាក់ដែលពួកគេលួចបាននៅចុងឆ្នាំ២០១៦។​  នៅទីក្រុងសាន់ចូសក្នុងរដ្ឋកាលីហ្វ័រញ៉ា នាថ្ងៃពុធលោក Brandon Charles Glover អាយុ ២៦ ឆ្នាំមកពីរដ្ឋផ្លរីដា និង Vasile Mereacre (អាយុ២៣) មកពីទីក្រុងតូរ៉ុនតូសារភាពថា ពួកគេបានចូលមើល និងទាញយកមូលដ្ឋានទិន្នន័យសាជីវកម្មសម្ងាត់នៅលើគេហទំព័រ Amazon ដោយប្រើកាតសម្គាល់ដែលពួកគេលួចបាន។

image

យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ឱ្យដឹងថា  បន្ទាប់ពីទាញយកទិន្នន័យរួច អ្នកទាំងពីរបានទាក់ទងក្រុមហ៊ុនដែលរងផលប៉ះពាល់ដើម្បីរាយការណ៍ពីភាពងាយរងគ្រោះផ្នែកសន្តិសុខ និងទាមទារប្រាក់ជាថ្នូរនឹងការលុបទិន្នន័យនេះ។ ដូចដែលព័ត៌មានរបស់ក្រុមហេគឃ័រធ្លាប់រាយការណ៍នៅរយៈពេលពី ២ឆ្នាំមុន ពួកគេចូលមើល និងទាញយកព័ត៌មានសំខាន់អ្នកបើកបរ Uber ចំនួន ៥៧លាននាក់ដែលក្នុងនោះក្រុមហ៊ុន Uber ត្រូវចំណាយប្រាក់ចំនួន ១០០,០០០ដុល្លារជា bitcoin ដើម្បីការពារករណីបំពាន។ ទាក់ទងទៅនឹងករណីនេះ អ្នកដែលទទួលបានសារតាមអ៊ីនធឺរណេតតាមរបៀបដូចគ្នានៅខែធ្នូ ឆ្នាំ២០១៦ ជូនដំណឹងដល់ក្រុមហ៊ុនថា ពួកគេបានសម្របសម្រួលទិន្នន័យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ Lynda.com។

image

ក្រុមហ៊ុន Uber ថែមទាំងបញ្ជូនក្រុមអ្នកធ្វើកោសល្យវិច្ច័យរបស់ខ្លួនទៅផ្ទះរបស់ក្រុមហេគឃ័រនៅរដ្ឋផ្លរីដា និងកាណាដាដើម្បីវិភាគកុំព្យូទ័ររបស់ហេគឃ័រដើម្បីឱ្យប្រាកដចិត្តថា រាល់ទិន្នន័យដែលហេគឃ័រគេលួចបានទាំងអស់ពិតជាត្រូវបានលុបចោលពិតប្រកដមែន ហើយក្រុមហេគឃ័រចុះហត្ថលេខាលើកិច្ចព្រមព្រៀងយលព្រមមិនបង្ហាញទិន្ន័យទាំងនោះដើម្បីការពារបញ្ហាផ្សេងៗនៅថ្ងៃក្រោយ។​ ក្រុមហ៊ុន Uber រង់ចាំរយៈពេលមួយឆ្នាំដើម្បីបង្ហាញពីការបំពានទិន្នន័យខែតុលា ឆ្នាំ២០១៦ ហើយក្រោយមេធាវីទូទៅនៃរដ្ឋទាំង ៥០ និងសង្កាត់កូឡុំប៊ីបញ្ជាឱ្យក្រុមហ៊ុនបង់ប្រាក់ចំនួន ១៤៨ លានដុល្លារទៅឱ្យរដ្ឋទាំង ៥០និងទីក្រុងវ៉ាស៊ីនតោនឌីស៊ីដើម្បីដោះស្រាយការស៊ើបអង្កេត។

និយតករការពារទិន្នន័យអង់គ្លេស និងហូឡង់ក៏បានពិន័យលើក្រុមហ៊ុនជាទឹកប្រាក់សរុបប្រមាណ ១,១ លានដុល្លារពីបទមិនបានការពារព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនអំឡុងពេលមានការវាយប្រហារតាមអ៊ីនធឺរណេតឆ្នាំ២០១៦ ។ នៅពេលនោះ គេរាយការថា ក្រុមហ៊ុនUber បានលាក់បាំងហេតុការណ៍បំពានទិន្នន័យពីគណៈកម្មការពាណិជ្ជកម្មសហព័ន្ធសហរដ្ឋអាមេរិក (FTC) ដែលធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុលួចយកព័ត៌មានមួយទៀត ដោយពេលនោះក្រុមហ៊ុនគ្រាន់តែប្រាប់គណៈកម្មការអំពីការបំពានឆ្នាំ២០១៦ នៅចុងឆ្នាំ២០១៧ ប៉ុណ្ណោះនៅពេលដែលឧប្បត្តិហេតុនោះកើតឡើង និងត្រូវគេចុះផ្សាយជាសាធារណៈ។ លោក Glover និងលោកស្រី Mereacre  សារភាពកំហុសចំពោះករណីមានការចោទប្រកាន់ពីបទសមគំនិតក្នុងការជំរិតទារប្រាក់ ហើយពួកគេត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ និងរងការពិន័យជាប្រាក់ចំនួន ២៥០,០០០ដុល្លារនៅពេលពួកគេប្រឈមនឹងការផ្តន្ទាទោស។ អ្នកទាំងពីរត្រូវគេដោះលែងជាបណ្តោះអាសន្ន ហើយនឹងត្រូវផ្តន្ទាទោសនៅខែមីនា ឆ្នាំ២០២០ ។