ព័ត៌មាន

Honor 10 Youth Edition (Honor 10 Lite) ភ្ជាប់ជាមួយនឹង EMUI 10 Beta ដំណើរការនៅក្នុងប្រទេសចិនហើយ!

នៅថ្ងៃទី ៣០ ខែតុលានេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងប្រទេសចិនចាប់ផ្តើមដាក់អោយចុះឈ្មោះជាផ្លូវការសម្រាប់ការប្រើប្រាស់នូវ EMUI 10.0 public beta សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Honor 10 Youth Edition ឬ  Honor 10 Lite នេះ។

image

កាលពីពេលមុននេះ Honor 10 Youth Edition គឺបើកអោយដំនើរការនូវ EMUI 10 internal beta program ហើយពេលនេះសម្រាប់ Beta Program នេះក៏បើកអោយធ្វើការតេស្តកាន់តែច្រើនផងដែរ។ បន្ទាប់ពីការចុះឈ្មោះរួច អ្នកប្រើប្រាស់ឆាប់ៗនេះអាចធ្វើការតេស្តទៅលើ EMUI 10 បានហើយ។

image

Honor 10 Youth Edition ទាមទារអោយមានការអាប់ដេតទៅលើ EMUI version 9.1.0.226 ដែលអ្នកប្រើប្រាស់ជាច្រើនអាចធ្វើការអាប់ដេតនៅក្នុង Settings > System បាន។ អ្នកប្រើប្រាស់គួរតែធ្វើការ Backup ជាមុនមុននឹងធ្វើការអាប់ដេត៕