ព័ត៌មាន

NOKIA 7.2 ដាក់លក់នៅអារ៉ាប់ហើយ ខណៈពេលដែលស្មាតហ្វូន 5G នឹងបង្ហាញខ្លួននៅទីនេះនៅឆ្នាំក្រោយ

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ដាក់លក់ស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ខ្លួន Nokia 7.2 នៅក្នុងទឹកដីរបស់អារ៉ាប់ហើយ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.3-inch កាមេរ៉ាទំហំ 48 MP និងទំហំ 4/64GB version ។ ស្មាតហ្វូន Nokia 7.2 នេះមាន ៣ ពណ៌គឺ Cyan Green, Charcoalនិង Ice ។

image

សម្រាប់គម្រោងនាពេលខាងមុខរបស់ក្រុមហ៊ុន Nokia Mobile ត្រូវបានទម្លាយនៅក្នុងការប្រកាសវត្តមានរបស់ស្មាតហ្វូន Nokia 7.2 ដោយលោក Sanmeet Singh Kochhar ដែលជាអនុប្រធានរបស់ក្រុមហ៊ុន HMD នៅ MENA ។ លោក Sanmeet Singh Kochhar លើកឡើងថា​ក្រុមហ៊ុន Nokia Mobile ក៏មានគម្រោងក្នុងការក់ស្មាតហ្វូន 5G របស់ខ្លួននៅក្នុងទឹកដីអារ៉ាប់នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ក៏កំពុងតែធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងក្រុមហ៊ុន Qualcomm, Google ក្នុងការអភិវឌ្ឍទៅលើស្មាតហ្វូន Nokia 5G ដំបូងបំផុតរបស់ខ្លួនផងដែរ៕