ព័ត៌មាន

រូបភាពបែកធ្លាយថ្មីរបស់ស្មាតហ្វូន Huawei Nova 6/Honor V30 ដំណើរការនូវ EMUI 10

រូបភាពបែកធ្លាយថ្មីរបស់ស្មាតហ្វូន Huawei Nova 6/Honor V30 ត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គម Weibo ដែលមានការបង្ហាញថា​ស្មាតហ្វូននេះនឹងមានអេក្រង់ Dual Punch-Hole ខណៈពេលដែលការឌីស្សាញទៅលើស្មាតហ្វូននេះគឺមានការប្រើប្រាស់នូវសម្បកការពារស្មាតហ្វូនថែមទៀត។

image

ទោះជាយ៉ាងណា ស្មាតហ្វូននេះនៅមិនទាន់មានការបញ្ជាក់ជាស្មាតហ្វូន Huawei Nova 6 ឬ Honor V30 នៅឡើយទេដោយសារតែស្មាតហ្វូនទាំងពីរនេះត្រូវគេរាយការណ៍ថាមានភ្ជាប់ជាមួយនឹង Dual Selfie ថែមទៀត។ ស្មាតហ្វូននេះក៏នឹងដំណើរការ EMUI 10 នៅលើ Android 10 ផងដែរ។

image

កាលពីពេលមុននេនះ ស្មាតហ្វូន Huawei Nova 6 និង Honor V30 ក៏ទទួលបាននូវវិញ្ញាបនបត្រពី China Compulsory Certificate (3C) និង Telecommunication Equipment’s Network Access Managements (TENAA) ថែមទៀត។ តាមការបញ្ជាក់របស់ប្រធានក្រុមហ៊ុន Honor អោយដឹងថា ស្មាតហ្វូន Honor V30 នឹងបង្ហាញខ្លួននៅខែនេះ ខណៈពេលដែល Huawei Nova 6 នឹងបង្ហាញខ្លួននៅក្នុងខែធ្នូខាងមុខនេះ៕