ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA 6.2 បន្តពង្រីកទីផ្សារទៅកាន់អាហ្វ្រិកខាងត្បូង

ស្មាតហ្វូនស៊េរីថ្មី Nokia 6.2 ពេលនេះបានពង្រីកវត្តមានដល់ទីផ្សារនៃអាហ្រិ្វកខាងត្បូងហើយ។ ស្មាតហ្វូននេះមានរូបរាងខាងក្រៅស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nokia 7.2 ហើយវាអាចរកទិញបានចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកានេះតាមរយៈ TFG ។ ស្មាតហ្វូននេះមានតែពណ៌ Ice ប៉ុណ្ណោះដែលដាក់លក់។

image

ស្មាតហ្វូន Nokia 6.2​មិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែស្មាតហ្វូននេះមានលក្ខណៈសម្បត្តិជាច្រើនទៀត។ ស្មាតហ្វូននេះមានកាមេរ៉ាខាងក្រោយ ៣ គ្រាប់ដែលមានទំហំ 16MP f/1.8 + 8MP f/2.2 ultrawide + 5MP depth sensor ។ សម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះគឺមានទំហំ 8MP f/2.0 selfie ។

image

ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 3500mAh រន្ធដោតកាសស្តាប់ 3.5mm headphone jack រន្ធបញ្ចូលថាមពលថ្ម USB-C និងទ្រទ្រង់ទៅលើ WiFi, BT និង NFC ថែមទៀត។ ស្មាតហ្វូន Nokia 6.2 ដំណើរការនូវ Android 9 Pie ហើយវានឹងធ្វើការអាប់ដេតទៅកាន់Android 10 ឆាប់ៗនេះផងដែរ។ គួរបញ្ជាក់ផងដែរថាស្មាតហ្វូននេះក៏ដាក់លក់ផងដែរនៅក្នុងទីផ្សារនៃប្រទេសកម្ពុជាជាមួយនឹងតម្លៃត្រឹមតែ 219$ ដែលលោកអ្នកអាចរកទិញបាននៅគ្រប់ហាងលក់ទូរស័ព្ទ និងក្រុមហ៊ុនស្មាត៕