ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី NOKIA 7.2 អាចរកទិញបានហើយនៅក្នុងប្រទេសនូវែលសេឡង់

ពេលនេះ ស្មាតហ្វូនស៊េរីថ្មីNokia 7.2 បានមកដល់ទឹកដីនៃប្រទេសនូវែលសេឡង់ហើយ។ ស្មាតហ្វូននេះមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺពណ៌  Charcoal និង Ice ។ ស្មាតហ្វូននេះមានទំហំរ៉េម 4GB និងម៉េមូរីទំហំ 128GB ។ លោកអ្នកអាចរកទិញបាននៅលើហាង Harvey Norman ​និង Spark ។

image

ក្រឡេកទៅមើលទូរស័ព្ទម៉ូឌែលថ្មី Nokia 7.2 នេះមានរូបរាងស្រស់ស្អាតកាលីបទាន់សម័យជាមួយនឹងរចនាបទនៃកញ្ចក់2.5D Corning® Gorilla® Glass (ខាងមុខ និងខាងក្រោយ) រឹងមាំធន់ក្នុងការប្រើប្រាស់ ហើយអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំៗ ឬការកម្សាន្តកាន់តែសម្បូរបែបនោះ ការជ្រើសរើសយកទូរស័ព្ទ Nokia 7.2 នេះគឺថាអស់បញ្ហាទៅលើការដើររអាក់រអួលទៀតហើយដោយសារតែទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប  Qualcomm® Snapdragon™ 660 processor ប៊ូតុងជំនួយការឆ្លាតវៃ  Google Assistant Button សម្រាប់ការបញ្ជាជាសំឡេង  និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android™ 9 Pie ដែលជំនួយក្នុងការប្រើប្រាស់បានកាន់តែប្រសើរបំផុត។

image

Nokia 7.2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Adaptive Battery ដែលធ្វើការសន្សំសំចៃថាមពលប្រើប្រាស់បានល្អបំផុត។ Nokia 7.2 មាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Charcoal, Cyan Green និង Ice ដ៏ស្រស់ស្អាតបំផុត។ Nokia 7.2 មានអេក្រង់ប្រភេទ 6.3” Full HD+ PureDisplay ទ្រទ្រង់នូវ Real-time HDR (17 លានពណ៌ច្បាស់គ្មានគូប្រៀប) ដែលមានតែនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia តែមួយគត់។ អេក្រង់នេះនៅតែមើលឃើញច្បាស់ល្អបំផុតនៅក្រោមពន្លឺព្រះអាទិត្យ។ Nokia 7.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ZEISS Optics ៣ គ្រាប់ដែលមានទំហំ 48 MP 1/2″ Quad Pixel, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ថែមទៀត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 20 MP Quad Pixel ថតរូបភាព Selfies ច្បាស់ល្អអស្ចារ្យតែម្តង។ វាពិតជាអស្ចារ្យមែនទែនជាមួយនឹង Nokia 7.2 នេះ។