ព័ត៌មាន

ប្រទេសហុងគ្រីស្វាគមន៍ក្រុមហ៊ុន Huawei ក្នុងការដាក់ឱ្យដំណើរការបណ្តាញ 5G

រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីបើកជាផ្លូវកាលពីថ្ងៃអង្គារនេះសម្រាប់ក្រុមហ៊ុន Huawei ដើម្បីចូលរួមក្នុងការបង្កើតបណ្តាញ 5G ក្នុងប្រទេសនេះ។ សហរដ្ឋអាមេរិកចោទប្រកាន់ថាក្រុមហ៊ុន Huawei បង្កការគំរាមកំហែងដល់សន្តិសុខជាតិនិងបានដាក់បម្រាមពាណិជ្ជកម្មលើក្រុមហ៊ុននេះផងដែរ។

image

សហរដ្ឋអាមេរិកក៏កំពុងដាក់សម្ពាធដល់សម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងហុងគ្រីឲ្យហាមឃាត់ក្រុមហ៊ុន Huawei ដោយលើកឡើងថា ឧបករណ៍របស់ក្រុមហ៊ុននេះមាន“ ទ្វារខាងក្រោយ” ដែលក្រុមហ៊ុន Huawei បដិសេធម្តងហើយម្តងទៀត។

ទោះយ៉ាងណាហុងគ្រីនិយាយថាវាគ្មានភ័ស្តុតាងដែលថាឧបករណ៍របស់ក្រុមហ៊ុន Huawei នឹងបង្កការគំរាមកំហែងដល់សន្តិសុខនោះទេ ហើយលោក Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេសប្រកាសនៅក្នុងព្រឹត្តិការណ៍មួយនៅប្រទេសចិនកាលពីថ្ងៃអង្គារថា ប្រទេសហុងគ្រីនឹងពាក់ព័ន្ធនឹងក្រុមហ៊ុន Huawei ក្នុងការដាក់បញ្ចូលប្រព័ន្ធ 5G នេះ។លោក Szijjarto និយាយថាក្រុមហ៊ុន Huawei នឹងសហការជាមួយក្រុមហ៊ុន Vodafone និងក្រុមហ៊ុន Deutsche Telekom ក្នុងការបង្កើតប្រព័ន្ធនេះនៅក្នុងប្រទេសហុងគ្រី៕