ព័ត៌មាន

អង្គការណាតូនឹងធ្វើបច្ចុប្បន្នភាពទៅលើសេវាកម្ម និងប្រព័ន្ធការពារសន្តិសុខតាមអ៊ីនធឺណិត

ភ្នាក់ងារទំនាក់ទំនង និងព័ត៌មានរបស់អង្គការណាតូ (NCI) ចេញផ្សាយនូវការស្នើសុំបញ្ចីសម្រង់តម្លៃ (RFQ) ដែលមានតម្លៃ ២០លានអឺរ៉ូ (២២,១៤៨,៣០០ ដុល្លារ) ដើម្បីធ្វើបច្ចុប្បន្នភាពសេវាកម្មសន្តិសុខតាមអ៊ីនធឺណិតរបស់អង្គការណាតូឱ្យប្រសើរឡើង។

ក្នុងសន្និសីតមានសេចក្តីថា៖

“RFQ ធ្វើឡើងជាលើកដំបូងដើម្បីគាំទ្រដល់ការអនុវត្តកញ្ចប់សមត្ថភាព CP១២០ ដែលជាកម្មវិធីមួយជួយដល់អង្គភាពណាតូក្នុងការបន្តបំពេញនូវទំនួលខុសត្រូវផ្នែកការពារជាតិតាមអ៊ិនធឺរណេតក្នុងកិច្ចការពារប្រព័ន្ធរបស់ខ្លួនតាមរយៈលទ្ធកម្មនេះ។ អង្គការណាតូនឹងជំនួសផ្នែករឹង និងសូហ្វវែរដើម្បីធានាថា អង្គការនេះនៅតែអាចរក្សាបាននូវសុវត្ថិភាពខ្ពស់បំផុតនៃប្រព័ន្ធសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណេត។”  

image

“សមត្ថភាពសន្តិសុខតាមអ៊ីនធឺណិតទំនើប និងទាន់សម័យជាលក្ខខណ្ឌចាំបាច់ដើម្បីធានាថាបណ្តាញ និងសេវាកម្មរបស់យើងទទួលបានកិច្ចការពារប្រឆាំងនឹងការគំរាមកំហែងតាមអ៊ិនធឺរណេតដែលកំពុងរីកសាយភាយ និងរីករាលដាល។ លទ្ធកម្មនេះមានសារៈសំខាន់ណាស់ចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តដើម្បីថែរក្សាបច្ចេកវិទ្យារបស់អង្គការណាតូ” នេះបើតាមប្រសាសន៍របស់លោក Frederic Jordan ប្រធានសាខាផ្នែកចែកចាយកម្មវិធីសន្តិសុខ​​នៃទីភ្នាក់ងារ NCI ។

image

 សេចក្តីប្រកាសព័ត៌មានមានសេចក្តីថា កម្មវិធី CP១០២ នឹងកែរាល់ប្រព័ន្ធសន្តិសុខទំនាក់ទំនង និងព័ត៌មាន (CIS) ដើម្បីឱ្យមានលក្ខណៈប្រសើរឡើងក្នុងវិធីសាស្រ្តដែលបានបញ្ចប់ជាជំហានៗដើម្បីកាត់បន្ថយហានិភ័យ និងការរំខានដល់(CIS) របស់អង្គការណាតូ ដើម្បីឱ្យមានដំណើរការជាមួយនឹងឧបករណ៍ និងសមាសធាតុទំនើប។ ដំណាក់កាលនីមួយៗនឹងរួមបញ្ចូលនូវបណ្តាញនៃការបង្កើនសមត្ថភាពផងដែរ។ គម្រោងទី១ គឺការគ្រប់គ្រងនៃការវិវត្តន៍បន្ទាន់មានគោលបំណងលើកស្ទួយប្រព័ន្ធទាំងអស់ដែលនឹងឈានដល់ទីបញ្ចប់ក្នុងរយៈពេលនៃការប្រតិបត្តិ។ គម្រោងជាបន្តបន្ទាប់នឹងបន្តធ្វើឱ្យប្រសើរឡើងនូវទ្រព្យសម្បត្តិចាស់ និងបន្ថែមសមត្ថភាពបន្ថែមទៀតជាពិសេសនៅក្នុងផ្នែកនៃការយល់ដឹងពីស្ថានភាពសន្តិសុខតាមអ៊ីនធឺរណិត  និងការគាំទ្រការសម្រេចចិត្ត។ ភ្នាក់ងារសន្តិសុខាអ៊ីនធឺរណេតគ្រោងនឹងផ្តល់កិច្ចសន្យានៅចុងឆ្នាំ២០១៩ ហើយនឹងចាប់ផ្តើមអនុវត្តនៅដើមត្រីមាសទី១ នៃឆ្នាំ២០២០ ។