ព័ត៌មាន

តើមេរោគ MALWARE របស់អ៊ីស្រាអែលពិតជាប្រើប្រាស់សម្រាប់ហេគទៅលើការបោះឆ្នោតនៅប្រទេសឥណ្ឌាមែនទេ?

គណបក្សប្រឆាំងរបស់ប្រទេសឥណ្ឌានិយាយនៅថ្ងៃអាទិត្យថា អគ្គលេខាធិការរបស់ខ្លួន ប្រីយ៉ាកា ហ្គានឌី វ៉ាដ្រា ត្រូវគេជូនដំណឹងតាមរយៈសេវាកម្មផ្ញើសារ WhatsApp ថា ទូរស័ព្ទរបស់លោកស្រីត្រូវគេលួចចូលក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំនេះ។ មេរោគនោះមានប្រភពមកពីក្រុមហ៊ុនអ៊ីស្រាអែល NSO។ នៅសប្តាហ៍មុនរដ្ឋាភិបាលឥណ្ឌាធ្លាប់ស្នើសុំដល់ក្រុមហ៊ុន WhatsApp ដែលគ្រប់គ្រងដោយក្រុមហ៊ុនហ្វេសប៊ុកឱ្យពន្យល់ពីលក្ខណៈនៃការបំពានឯកជនលើវេទិកាផ្ញើសារ ដែលបង្កផលប៉ះពាល់ដល់អ្នកប្រើប្រាស់មួយចំនួននៅក្នុងប្រទេស។

  image

ការឃ្លាំមើលកើតឡើងក្រោយពីក្រុមហ៊ុន WhatsApp ប្តឹងទៅក្រុមហ៊ុនស៊ើបការណ៍អ៊ីស្រាអែល NSO នៅថ្ងៃអង្គារដោយចោទប្រកាន់ថា ក្រុមហ៊ុន NSO ជួយធ្វើចារកម្មឱ្យ   រដ្ឋាភិបាលដោយលបចូលទៅក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់ចំនួនច្រើនជាង ១៤០០នាក់នៅទូទាំងទ្វីបចំនួន៤ ដោយក្នុងនោះរួមមានអ្នកការទូត អ្នកនយោបាយប្រឆាំង អ្នកកាសែត និងមន្ត្រីរដ្ឋាភិបាល។ អង្គភាព NSO ចេញមុខបដិសេធលើការចោទប្រកាន់នេះ។  

image

ប្រទេសឥណ្ឌាគឺជាទីផ្សារធំបំផុតរបស់កម្មវិធី WhatsApp ដែលមានអ្នកប្រើប្រាស់ចំនួន ៤០០លាននាក់។ នៅពេលដែល WhatsApp  ត្រូវគេហេគនោះ ប្រីយ៉ាកា ក៏ស្ថិតនៅក្នុងចំណោមជនរងគ្រោះផងដែរ។ ជាធម្មតានាង គេហៅលោកស្រីប្រីយ៉ាកាថា បងស្រីមេដឹកនាំគណបក្ស រ៉ាហុល ហ្គានឌី។ លោកបន្ថែមថា ទូរស័ព្ទរបស់មេដឹកនាំប្រឆាំងផ្សេងទៀតក៏ត្រូវគេលួចហេគចូលដែរ។ គេមិនអាចទាក់ទងទៅអ្នកនាំពាក្យរដ្ឋាភិបាលដើម្បីសុំការអត្ថាធិប្បាយបានទេ។ ប្រជាជនប្រាប់ភ្នាក់ងារព័ត៌មានថា ឥស្សរជនសង្គមស៊ីវិលឥណ្ឌាមួយចំនួនស្ថិតក្រោមការឃ្លាំមើលរបស់ក្រុមចារកម្មអ៊ីស្រាអែល។ ប្រភពមួយដែលដឹងច្បាស់ពីបញ្ហានេះបាននិយាយថា ប្រជាជនឥណ្ឌាចំនួន ១២១នាក់ស្ថិតក្នុងចំណោមអ្នកគេតាមលួចទិន្នន័យ។ អ្នកប្រើប្រាស់រួមមានមេធាវីឥណ្ឌា អ្នកសិក្សាច្បាប់ សកម្មជនសិទ្ធិ និងអ្នកសារព័ត៌មានបានចេញមុខនិយាយថា ពួកគេទទួលការព្រមានពីកម្មវិធី WhatsApp ថា ពួកគេជាគោលដៅរបស់ក្រុមចារកម្ម។