ព័ត៌មាន

កម្មវិធី EMUI 10.0 Beta សម្រាប់ Huawei P20 Pro ចាប់ផ្តើមដំណើរការហើយនៅបណ្តាប្រទេសអាស៊ី

ថ្មីៗនេះក្រុមហ៊ុន Huawei បានចាប់ផ្តើមប្រើ EMUI 10.0 beta សម្រាប់ស្មាតហ្វូន Huawei P20 និង P20 Pro នៅអឺរ៉ុបហើយកម្មវិធី Beta ឥឡូវនេះបានចាប់ផ្តើមសម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Huawei P20 Pro នៅក្នុងបណ្តាប្រទេសអាស៊ីហើយ។

image

ទោះជាយ៉ាងណាក៏ដោយ យើងមិនទាន់បានបញ្ជាក់ពីកម្មវិធី Beta ដូចគ្នាសម្រាប់ស្មាតហ្វូន Huawei P20 ទេប៉ុន្តែសម្រាប់ស្មាតហ្វូន P20 Pro កម្មវិធី Beta នេះបានបញ្ជាក់រួចហើយនៅក្នុងប្រទេសអេហ្ស៊ីប ថៃ ហ្វីលីពីន និងជាច្រើនទៀត។

image

EMUI ជំនាន់ចុងក្រោយនាំមកនូវលក្ខណៈពិសេសថ្មីៗនិងការផ្លាស់ប្តូរទៅលើ UI សម្រាប់អ្នកប្រើប្រាស់ជាច្រើនរួមមាន ark mode, magazine-style UI layout, Morandi UI color systemនិងច្រើនទៀត។ បន្ទាប់ពីការចុះឈ្មោះរួច ក្រុមហ៊ុន Huawei នឹងជំរុញ version EMUI 10.0 ទៅលើស្មាតហ្វូននេះ៕