ព័ត៌មាន

NOKIA 888 ប្រហែលជាមិនទាន់ដល់ពេលបង្ហាញខ្លួនទេ!

បើនិយាយអំពីការឌីស្សាញនេះពិតជាអស្ចារ្យមែនទែនសម្រាប់ផលិតផលថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលមានរូបរាងប្លែកភ្ជាប់ជាមួយនឹង Hardware ថ្មី និងសម្ភារៈថ្មីៗថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ត្រៀមខ្លួននាំយកនូវនាឡិកាស្មាតវ៉ចនាពេលអនាគតផងដែរ។

 image

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ដែលធ្លាប់ជាក្រុមហ៊ុនធំបំផុតរបស់ពិភពលោកក៏ត្រៀមនឹងបញ្ចេញនូវនាឡិកាស្មាតវ៉ចរបស់ខ្លួនដែលមានឈ្មោះថា Nokia 888 ។ វាមានអេក្រង់ដែលអាចបត់បានបាន ហើយតួខ្លួនរបស់វាអាចបញ្ជាតាមរយៈការប៉ះ Touch បានរួមជាមួយនឹងការបញ្ជាតាមរយៈ Speech Recognition ថែមទៀត។

 image

ផលិតផលថ្មីនេះមិនមែនត្រឹមតែអាចធ្វើការកែប្រែទៅលើពណ៌របស់វាបានប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់រូបរាងរបស់វាក៏អាចប្រើប្រាស់ជានាឡិកា ឬបត់ដាក់នៅក្នុងហោប៉ាវបានថែមទៀត។ វាពិតជាល្អមែនទែនក្នុងការប្រើប្រាស់ទៅតាមអ្វីដែលអ្នកចង់បាន។ បច្ចេកវិទ្យានេះអាចនឹងប្រើប្រាស់នៅលើស្មាតហ្វូនដែលអាចបត់បានផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile អាចនឹងប្រើប្រាស់នូវគំនិតជាច្រើនចេញពី Nokia 888 នេះសម្រាប់ស្មាតហ្វូន Nokia នាពេលខាងមុខផងដែរ៕