ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ផ្សាយផ្ទាល់នៅប្រទេសចិន លោក George Zhao ប្រធានក្រុមហ៊ុនបច្ចេកវិទ្យា Honor និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Honor នឹងប្រកាសបង្ហាញស្មាតហ្វូនស៊េរី 5G របស់ខ្លួនគឺ Honor V30 នៅថ្ងៃទី ២៦ ខែវិច្ឆិកាខាងមុខនេះនៅទីក្រុងប៉េកាំងប្រទេសចិន។
តាមការបញ្ជាក់របស់ប្រភពមុននេះ ស្មាតហ្វូន Honor V30 5G នឹងមានអេក្រង់ dual punch-hole និងបន្ទះឈីប Kirin 990 (5G) ។ Honor V30 5G មានកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដែលមានទំហំ 60MP main + 20MP ultra wide-angle + 8MP telephoto + ToF ។ ស្មាតហ្វូន V30 និង V30 Pro មានកាមេរ៉ាខាងមុខ 32MP selfie + portrait ។
ស្មាតហ្វូននេះត្រូវគេរំពឹងថានឹងមានថាមពលថ្មទំហំ 4200mAh ជាមួយនឹងបច្ចេកវិទ្យា 40W Huawei SuperCharge និង 15W wireless charging ។ សម្រាប់ព័ត៌មានផ្សេងទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ប្រកាសនៅឡើយទេ៕