ព័ត៌មាន

ក្រុមហ៊ុន Huawei ទទួលបានចំណាត់ថ្នាក់កំពូលនៅក្នុងទីផ្សារថេប្លេតរបស់ប្រទេសចិនសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩

នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះក្រុមហ៊ុន Huawei ទទួលបានចំណែកទីផ្សារស្មាតហ្វូនខ្ពស់ជាងគេនៅប្រទេសចិនហើយឥឡូវនេះការស្រាវជ្រាវបង្ហាញថាក្រុមហ៊ុននេះក៏កំពុងនាំមុខគេនៅក្នុងផ្នែកថេប្លេតនៅក្នុងទីផ្សារនៃប្រទេសចិននេះ។

image

យោងតាមទិន្នន័យដែលត្រូវបានចងក្រងដោយIDC ក្រុមហ៊ុន Huawei នៅត្រីមាសទី ៣ លក់ថេប្លេតចំនួន ២,១២ លានគ្រឿងដែលមានចំណែកទីផ្សារ ៣៧,៤ ភាគរយ និងមានកំណើនប្រចាំឆ្នាំ ២៤,៤ ភាគរយ (តាមរយៈការរាយការណ៍របស់ស៊ីនហួរ)។

image

គួរបញ្ជាក់ផងដែរថា តួរលេខនេះគឺរួមបញ្ចូលទាំងការលក់ថេប្លេតរបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺក្រុមហ៊ុន Honor។ នៅក្នុងតារាងក្រុមហ៊ុនផលិតថេប្លេត ក្រុមហ៊ុន Apple ឈរនៅលំដាប់ទី ២ ដែលមានចំណែកទីផ្សារ ៣៣,៨ ភាគរយ និងតាមពីក្រោយដោយក្រុមហ៊ុន Xiaomi មានចំនួន ៥,៩ លានគ្រឿង។ នៅក្នុងរបាយការណ៍ទីផ្សារចិនពី Canalys សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៩ ក្រុមហ៊ុន Huawei ក្តាប់ទីផ្សារស្មាតហ្វូនចិន ៤០ ភាគរយហើយជាក្រុមហ៊ុនតែមួយគត់ដែលត្រូវគេមើលឃើញកំណើនអាជីវកម្ម៕