ព័ត៌មាន

TSMC នឹងបន្តផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei ទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិក

មន្រ្តីរដ្ឋាភិបាលតៃវ៉ាន់ថ្មីៗនេះបដិសេធរបាយការណ៍ស្តីពីការស្នើសុំណាមួយពីសហរដ្ឋអាមេរិកដើម្បីហាមឃាត់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកតៃវ៉ាន់ (TSMC) មិនឱ្យលក់បន្ទះឈីបទៅឱ្យក្រុមហ៊ុន Huaweiអ្នកនាំពាក្យខុទ្ទកាល័យតៃវ៉ាន់លោកស្រី Kolas Yotaka ប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថាសហរដ្ឋអាមេរិកមិនបានស្នើសុំឲ្យរដ្ឋាភិបាលតៃវ៉ាន់បញ្ឈប់ការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei ឡើយ។

image

លោកស្រីនិយាយថា“ រដ្ឋាភិបាលរបស់យើងមិនទទួលសំណើណាមួយពីរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីបញ្ឈប់ TSMC ពីការផ្គត់ផ្គង់ក្រុមហ៊ុន Huawei ឡើយ” ។កាលពីខែឧសភា ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកដាក់កម្រិតលើក្រុមហ៊ុន Huawei ដែលជាលទ្ធផលក្រុមហ៊ុននេះមិនអាចធ្វើអាជីវកម្មជាមួយក្រុមហ៊ុនជាច្រើនរបស់អាមេរិករួមទាំងការទិញបច្ចេកវិទ្យាដែលត្រូវការថែមទៀត។

image

បន្ទាប់ពីមានបម្រាមពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន TSMC នៅតែបន្តផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei ហើយបានបដិសេធសំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់ការផ្គត់ផ្គង់នេះ។ អ្នកនាំពាក្យ TSMC លោកស្រី Elizabeth Sunប្រាប់ CaixinGlobal ថា “យើងមិនមានការពិភាក្សាជាមួយតៃវ៉ាន់ ឬរដ្ឋាភិបាលសហរដ្ឋអាមេរិកទាក់ទងនឹងការដឹកជញ្ជូនទំនិញទៅឱ្យក្រុមហ៊ុន Huawei ទេ ហើយក៏មិនបានទទួលការណែនាំណាមួយពីរដ្ឋាភិបាលមិនឱ្យធ្វើការនាំចេញដែរ។ ក្រុមហ៊ុននឹងបន្តការដឹកជញ្ជូនខណៈពេលដែលអនុលោមតាមបទប្បញ្ញត្តិពាណិជ្ជកម្ម” ៕