ព័ត៌មាន

កម្មវិធី Android Adware Apps ដ៏មានគ្រោះថ្នាក់ចំនួន 49 នៅលើ Google Play ឆ្លងទៅកាន់អ្នកប្រើប្រាស់ជាង ៣ លាននាក់

ក្រុមអ្នកស្រាវជ្រាវរកឃើញនូវកម្មវិធី Android Adware Apps ដ៏មានគ្រោះថ្នាក់ចំនួន 49 នៅលើ Google Play Store ដែលមានការពាក់ព័ន្ធទៅនឹងកម្មវិធីហ្គេម នឹងកាមេរ៉ា ហើយកម្មវិធីទាំងនេះគឺមានការទាញយកច្រើនជាង ៣ លានដងពីអ្នកប្រើប្រាស់ Android នៅជុំវិញពិភពលោក។ Adware គឺជាមេរោគដែលមានការគំរាមកំហែងខ្លាំងនៅក្នុងឆ្នាំ ២០១៩ ជាពិសេសវាមានគោលដៅសម្រាប់អ្នកប្រើប្រាស់ Android ហើយវាគឺជារឿងល្អសម្រាប់ឧក្រិដ្ឋជនអ៊ីនធឺណិតដោយសារតែវាមានការពេញនិយមប្រើប្រាស់ខ្លាំងនៅលើ Android នោះ។

image

image

មេរោគ adware មានការកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនខែនេះ​ហើយវាក៏មានគោលដៅសម្រាប់អ្នកប្រើប្រាស់ Android ជាច្រើនដែលអាចបង្កើតនូវទឹកប្រាក់ជាច្រើនរាប់លានដុល្លារថែមទៀត។ កម្មវិធី Android adware apps នេះត្រូវរកឃើញនៅក្នុងរបាយការណ៍នេះដែលមានសមត្ថភាពក្នុងការបង្ហាញនូវការផ្សព្វផ្សាយពាណិជ្ជកម្ម Ads ហើយវាមិនអាចធ្វើការ uninstall បានថែមទៀត។ ពេលនេះ យើងមានរបាយការណ៍ដែលបញ្ជាក់ថាវាមានកម្មវិធីកាមេរ៉ាក្លែងក្លាយជាង ៨៥ និងកម្មវិធី gaming adware apps ដែលមាននៅលើ Google Play Store ។

image

image

ជាធម្មតានៅពេលដែលកម្មវិធី Android adware apps នេះធ្វើការតម្លើងនៅលើម៉ាស៊ីនរបស់ជនរងគ្រោះនោះ វាបង្កើតនូវ browser shortcuts ជាច្រើនដែលអ្នកប្រើប្រាស់អាចចុច Click នៅលើ chrome icon ក្លែងក្លាយ ការបើកនូវ web page ទរទេរ និងការបើកនូវ Page ដែលពោរពេញទៅដោយការផ្សព្វផ្សាយពាណិជ្ជកម្មពេញអេក្រង់តែម្តង (full-screen ad)៕