ព័ត៌មាន

វីដេអូនេះបង្ហាញអំពីអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យា NOKIA បានធ្វើក្នុងពេលមួយរយៈចុងក្រោយនេះ!

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia គឺជាម៉ាកយីហោក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារតែស្មាតហ្វូន Nokia របស់ខ្លួន ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ហ្វាំងឡង់នេះក៏មានអាជីវកម្មជាច្រើនទៀតរបស់ខ្លួនផងដែរ។ សម្រាប់អាជីវកម្មស្នូលរបស់ក្រុមហ៊ុននេះគឺផ្តោតទៅលើផ្នែក Networking ប៉ុន្តែសម្រាប់ផ្នែក Networking នេះគឺមានការបែកចែកទៅលើផ្នែកៗជាក់លាក់ជាច្រើនដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia ធ្វើការគ្របដណ្តប់ក្នុងពេលសព្វថ្ងៃនេះ។

 image

សម្រាប់ផ្នែកទាំងនេះគឺជាសេវាកម្មជាច្រើនដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia ផ្តល់ជូនសម្រាប់ជាដំណោះស្រាយទៅកាន់អតិថិជនជាច្រើនរបស់ខ្លួននោះ។ Mrwhosetheboss ក៏ត្រូវបានអញ្ជើញទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Nokia នៅក្នុង Espoo ប្រទេសហ្វាំងឡង់នឹងធ្វើដំណើរទៅកាន់ Executive Experience Center ដើម្បីធ្វើការប្រើប្រាស់នូវបច្ចេកវិទ្យាជាច្រើនចុងក្រោយបំផុតដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia កំពុងតែពឹងផ្អែកសម្រាប់បច្ចេកវិទ្យា 5G Network របស់ខ្លួននោះ។

 image

គាត់ក៏ធ្វើការតេស្តទៅលើយន្តហោះ Nokia drone ដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia ធ្លាប់ធ្វើការបង្ហាញនៅក្នុងវីដេអូជាច្រើនរួចមកហើយ។ សម្រាប់ Nokia drone នេះគឺពិតជាអស្ចារ្យមែនទែន។ Mrwhosetheboss ធ្វើការថតនូវដំណើរទស្សនកិច្ចរបស់គាត់ដោយប្រើប្រាស់នូវស្មាតហ្វូន Nokia 9 PureView ហើយគាត់ក៏បង្ហាញនូវរូបភាពមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ៕

សូមធ្វើការទស្សនាវីដេអូខាងក្រោមនេះ៖