ព័ត៌មាន

ក្រុមហ៊ុន CARPHONE WAREHOUSE ចាប់ផ្តើមលក់ស្មាតហ្វូន NOKIA 6.2 64GB ហើយនៅក្នុងចក្រភពអង់គ្លេស

នៅក្នុងចក្រភពអង់គ្លេស ស្មាតហ្វូន Nokia 6.2 គឺដាក់លក់ហើយនៅក្នុងហាងអនឡាញផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile មុនពេលដែលស្មាតហ្វូននេះដាក់លក់នៅលើក្រុមហ៊ុន Carphone Warehouse ។ ស្មាតហ្វូននេះមានទំហំ 64GB ហើយវាមានលក្ខណៈសម្បត្តិជាច្រើនសម្រាប់ធ្វើការជ្រើសរើសថែមទៀត។

image

Nokia 6.2 មានអេក្រង់​  6.3” Full HD+ PureDisplay និង Real-Time HDR ដែលផ្តល់នូវពណ៌ច្បាស់មិនធម្មតានោះទេ។ លោកអ្នកនឹងជក់ចិត្តជាមួយនឹងអេក្រង់ដ៏ភ្លឺច្បាស់ត្រជាក់ភ្នែកនេះជាក់ជាមិនខាន!  Nokia 6.2 បំពាក់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie ចុងក្រោយបំផុត បន្ទះឈីប Qualcomm® Snapdragon™ 636 ថ្មកម្លាំង 3500mAh  ដែលបញ្ចូលម្តងប្រើប្រាស់បាន 2 ថ្ងៃ និងបច្ចេកវិទ្យា AI  Adaptive Battery សម្រាប់សន្សំសំចៃទៅលើថាមពលថ្មប្រើប្រាស់ថែមទៀត។ វាក៏មានភ្ជាប់ជាមួយនឹងប៊ូតុងបញ្ជាដោយសំឡេង Google Assistant ថែមទៀត។ Nokia 6.2 ប្រើប្រាស់នូវកញ្ចក់ការពារ 2.5D Corning Gorilla Glass ការពារឆ្កូត និងធ្លាក់ថែមទៀត។

image

ទូរស័ព្ទនេះមានរូបរាងស្រស់ស្អាត និងធន់ទៅនឹងស្នាមឆ្កូតផងដែរ។ វាមាន ២ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Ceramic Black និង Ice ដ៏ទាក់ទាញ។ ស្មាតហ្វូននេះមានកាមេរ៉ា AI ៣ គ្រាប់ដែលមានទំហំ  MP, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ហើយកាមេរ៉ាខាងមុខគឺមានទំហំ 8MP សម្រាប់ថតរូបភាព Selfies យ៉ាងល្អឥតខ្ចោះថែមទៀត។