ព័ត៌មាន

ស្មាតហ្វូនស៊េរីថ្មី Huawei Nova 6 5G នេះនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៥ ខែធ្នូខាងមុខនេះ

ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញជាផ្លូវការអំពីការប្រកាសបង្ហាញនូវស្មាតហ្វូន 5G ដំបូងបំផុតនៃត្រកូល Nova series នោះគឺ Huawei Nova 6 5G ដែលនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៥ ខែធ្នូនៅក្នុងទីក្រុង Wuhan ប្រទេសចិនដែលមានភ្ជាប់ជាមួយនឹងកាមេរ៉ា Selfie ភ្លោះថែមទៀត។

image

តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ស្មាតហ្វូន Huawei Nova 6 5G នេះមានអេក្រង់ dual-punch hole display ដែលមានកាមេរ៉ាគោល selfie ទំហំ 32MP ខណៈពេលកាមេរ៉ាមួយទៀតគឺ 105-degree ultra-wide-angle selfie នេះ។ បន្ថែមពីនេះទៀត ស្មាតហ្វូន Huawei Nova 6 5G នេះនឹងមានភ្ជាប់ជាមួយនឹង selfie super night scene 2.0 សម្រាប់ការថតរូបភាព Selfies ល្អជាងមុនសម្រាប់កន្លែងងងឹតថែមទៀត។

image

ស្មាតហ្វូន Huawei Nova 6 5G នេះនឹងទ្រទ្រង់នូវ SA/NSA 5G dual network mode ថែមទៀត។ ស្មាតហ្វូន Huawei Nova 6 នេះមានអេក្រង់ punch-hole display ហើយវាមានកាមេរ៉ាបញ្ឈរ ៣ គ្រាប់ដែលមានភ្លើង LED Flash ដែលមានភ្ជាប់ជាមួយនឹងមុខងារ autofocus និង ToF ថែមទៀត។ ស្មាតហ្វូន Huawei Nova 6 នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា 40W Huawei SuperCharge ជាមួយនឹងការទ្រទ្រង់សម្រាប់ NSA/SA 5G dual-mode សម្រាប់ប្រភេទ 4G និង 5G ថែមទៀត៕