ព័ត៌មាន

Huawei Sound X smart speaker នឹងបង្ហាញខ្លួននៅថ្ងៃទី ២៥ ខែវិច្ឆិកាខាងមុខនេះជាមួយ MatePad

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញនូវថេប្លេតស៊េរីថ្មីរបស់ខ្លួននោះគឺ Huawei MatePad នៅថ្ងៃទី ២៥ ខែវិច្ឆិកាខាងមុខនេះ ហើយនៅក្នុងព្រឹត្តិការណ៍ដដែលនេះក្រុមហ៊ុននេះប្រហែលជាត្រៀមប្រកាសបង្ហាញនូវផលិតផលជាច្រើនទៀតដូចជា Huawei Sound X Smart Speaker ផងដែរ។

image

យោងទៅតាមព័ត៌មានដែលចេញពី Weibo នោះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នឹងប្រកាសបង្ហាញនូវ Smart Speaker ថ្មីដែលមានឈ្មោះថា Huawei Sound X ដែលមានភ្ជាប់ជាមួយនឹងមុខងារ 60W double subwoofer, 360-degree surround sound, Virtual 5.1 home theater sound effects, one-touch sound control និង HiLink smart home control ថែមទៀត។

image

Huawei Sound X នឹងភ្ជាប់ជាមួយនឹងបន្ទះឈីប quad-core processor, 512MB RAM, 8GB internal storage ។ វានឹងមានភ្ជាប់ជាមួយនឹង microphone, physical key សម្រាប់បិទសំឡេង multi-function និង volume control ថែមទៀត។ Huawei Sound X មានតួខ្លួនស្រោបជាលោហធាតុដែលមានទម្ងន់ដល់ទៅ 3.5Kg ៕