ព័ត៌មាន

ទូរស័ព្ទ NOKIA ចំនួន 3 ម៉ូឌែល (TA-1205/1212/1234) ទទួលបានវិញ្ញាបនបត្រពី EEC

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ទើបតែប្រកាសបង្ហាញស្មាតហ្វូន Nokia 6.2 និង Nokia 7.2 រួមទាំងទូរស័ព្ទ Nokia 2720 និង 800 Tough ។ ឆាប់ៗនេះ យើងប្រហែលជាឃើញទូរស័ព្ទជាច្រើនម៉ូឌែលទៀតដែលនឹងបង្ហាញខ្លួននៅលើទីផ្សារក្នុងពេលឆាប់ៗនេះ។ សម្រាប់ទូរស័ព្ទ Nokia ទាំង 3 នេះប្រហែលជាមានលេខកូដ TA-1205, TA-1212 និងTA-1234 ដែលបានទទួលនូវវិញ្ញាបនបត្រចេញពី Eurasian Economic Commission ហើយវាក៏នឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់ប្រទេសរុស្សីផងដែរ។

image

កាលពីថ្ងៃទី 15 ខែវិច្ឆិកានេះ ទូរស័ព្ទទាំង 3 នេះក៏បង្ហាញខ្លួននៅលើគេហទំព័ររបស់ក្រុមហ៊ុនបច្ចេកវិទ្យា EEC ប៉ុន្តែវានៅមិនទាន់បញ្ចាក់អំពីព័ត៌មានលម្អិតរបស់វានៅឡើយទេ។ វាប្រហែលជាស្មាតហ្វូន Nokia 5.2, Nokia 8.2 និង  Nokia 2.3 ។ យើងប្រហែលជាធ្លាប់បានលឺព័ត៌មានច្រើនហើយអំពីស្មាតហ្វូន 5.2 នេះ ប៉ុន្តែម៉ូឌែលនេះនៅមិនទាន់ប្រកាសបង្ហាញខ្លួននៅឡើយទេ។

image

ស្មាតហ្វូន  Nokia 8.2 នេះគឺមាន 2 ប្រភេទគឺប្រភេទ 4G និង 5G version ។ គ្មានអ្នកណាម្នាក់ដែលអាចធ្វើការធានាទៅលើការប្រកាសបង្ហាញនូវវត្តមានរបស់ 4G version នោះទេ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិទ្យា  Nokia Mobile ប្រហែលជាប្រកាសបង្ហាញស្មាតហ្វូននេះនៅក្នុងរដូវពិធីបុណ្យណូអែលខាងមុខនេះ៕