ព័ត៌មាន

កំហុសកាមេរ៉ារបស់ប្រព័ន្ធប្រតិបត្តិការ Android អនុញ្ញាតឱ្យពួក Hacker ឈ្លបយកការណ៍លើអ្នកប្រើប្រាស់ទោះបីជាទូរស័ព្ទចាក់សោរ និងអេក្រង់បិទក៏ដោយ

ការរកឃើញដោយក្រុមហ៊ុនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតអោយដឹងថា កំហុសថ្មីមួយនេះអាចធ្វើឱ្យឧបករណ៍ដំណើរការដោយប្រព័ន្ធ Android ចូលទៅក្នុងការធ្វើចារកម្ម goldmines ដែលអនុញ្ញាតឱ្យពួក Hacker លួចថតរូបភាព និងថតជាវីដេអូដោយគ្មានការអនុញ្ញាតនោះទេពីម្ចាស់ស្មាតហ្វូន។ វាមិនមានអ្វីដែលចម្លែកនោះទេចំពោះចន្លោះប្រហោងសុវត្ថិភាពនោះ អ្នករចនាប្រព័ន្ធប្រតិបត្តិការ Android ខិតខំរារាំងកម្មវិធី Apps ជាច្រើនពីការចូលប្រើប្រាស់ទៅលើកាមេរ៉ា និងរូបភាពផ្សេងៗលើកលែងតែអ្នកប្រើប្រាស់ផ្តល់ការអនុញ្ញាតច្បាស់លាស់តាមរយៈការធីកទៅលើប្រអប់ដែលត្រូវគ្នានៅក្នុងលក្ខណសម្បត្តិរបស់ប្រព័ន្ធប្រតិបត្តិការនេះ។ ប៉ុន្តែរបាយការណ៍មួយរបស់ក្រុមហ៊ុន Checkmarx បង្ហាញអំពីការឆ្លងកាត់ទៅលើចន្លោះប្រហោងនៃការរឹតត្បិតទាំងនោះបាន។

image

“កម្មវិធីបញ្ឆោតទាំងឡាយ” នេះត្រូវរកឃើញមិនត្រឹមតែនៅលើស្មាតហ្វូន Pixel របស់ក្រុមហ៊ុនបច្ចេកវិទ្យាហ្គូហ្គោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើស្មាតហ្វូន Android ជាច្រើនទៀតផងដែរ ហើយវាមិនចាំបាច់មានការអនុញ្ញាតទាល់តែសោះដើម្បីឱ្យកាមេរ៉ាដំណើរការនូវការថតរូប និងថតវីដេអូក៏ដូចជាការថតសំឡេងទៀតផង។ អ្វីដែលអាក្រក់ជាងនេះទៅទៀតនោះ គឺក្រុម Hacker អាចបំបិទសំឡេងកាមេរ៉ាដើម្បីធ្វើឱ្យការថតសម្លេងមិនមានសញ្ញាសំគាល់អ្វីនោះទេ។ ការប្លន់ទៅលើឧបករណ៍នេះក៏អាចធ្វើទៅបានទោះបីជាទូរស័ព្ទនេះត្រូវចាក់សោរឬអេក្រង់ត្រូវបិទក៏ដោយ។

image

កម្មវិធីនេះអនុញ្ញាតឱ្យអ្នកវាយប្រហារជាច្រើនអាចបង្ហោះរូបភាព និងវីដេអូដែលបានលួចពីចម្ងាយទៅម៉ាស៊ីនមេរបស់ពួកគេដោយទាមទារការអនុញ្ញាតដែលជាញឹកញាប់ទាមទារអោយអាចដំណើរការចូលទៅកាន់កន្លែងផ្ទុកទិន្នន័យនោះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ គុណវិបត្តិនេះត្រូវរកឃើញក្នុងខែកក្កដា ប៉ុន្តែវាត្រូវគេរាយការណ៍នៅថ្ងៃពុធនេះថាអាចបើកប្លន់ឧបករណ៍ចាប់សញ្ញាទូរស័ព្ទនេះបាន៕

កំហុសនេះហាក់ដូចជាស្រដៀងនឹងអ្វីដែលត្រូវរកឃើញនៅនិទាឃរដូវនេះដែលត្រូវប្រើប្រាស់ដោយពួក Hacker ដើម្បីចម្លងមេរោគ Malware នេះទៅលើឧបករណ៍ជាច្រើន។ ចាប់តាំងពីពេលនោះមក វាត្រូវដោះស្រាយផងដែរ ប៉ុន្តែការវាយលុកតាមអ៊ីនធឺណិតនេះអាចបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងប្រទេសឥណ្ឌាផងដែរពីព្រោះមេធាវីក្នុងស្រុក អ្នកសារព័ត៌មាន និងអ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សជាង ២០ នាក់ស្ថិតក្នុងចំណោមអ្នកប្រើប្រាស់ ១.៤០០ នាក់ដែលរងផលប៉ះពាល់ពីការលួចស្តាប់នេះ៕