ព័ត៌មាន

អស្ចារ្យមែនទែន! NOKIA 7.2 ឈ្នះពានរង្វាន់កិត្តិយសទៅលើភាពច្នៃប្រឌិតខ្ពស់ក្នុងកម្មវិធី CES 2020 INNOVATION AWARDS

វាពិតជាមិនធម្មតានោះទេដែលពេលនេះ ស្មាតហ្វូនម៉ូឌែលចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA គឺ Nokia 7.2 បានទទួលនូវពានរង្វាន់កិត្តិយសមួយទៀតហើយទៅលើភាពច្នៃប្រឌិតខ្ពស់ ការឌីស្សាញប្រកបដោយសោភ័ណភាពស្រស់ស្អាតទាក់ទាញ កាមេរ៉ាខ្លាំងអស្ចារ្យក្នុងការប្រើប្រាស់ និងគុណភាពខ្លាំងខាងវិស្វកម្មនៅក្នុងកម្មវិធី CES 2020 Innovation Awards ។នេះគឺពិតជាដំណឹងដ៏ល្អមែនទែនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា NOKIA និងអ្នកគាំទ្ររបស់ក្រុមហ៊ុននេះនៅទូទាំងពិភពលោក។ ពានរង្វាន់នេះឆ្លុះបញ្ចាំងអោយឃើញពីសមត្ថភាពខ្លាំងក្លា ភាពច្នៃប្រឌិតខ្ពស់ និងគុណភាពជាចម្បងដែលក្រុមហ៊ុន NOKIA តែងតែធ្វើអោយអ្នកប្រើប្រាស់ជាច្រើនរបស់ខ្លួនទទួលបាននូវផលិតផលដែលល្អ ខ្លាំង ស្រស់ស្អាត និងកាន់តែប្រសើរជាងមុនជានិច្ច។

 image

គួរបញ្ជាក់ផងដែរថា Nokia 7.2 មានលក់នៅក្នុងទីផ្សារស្រុកខ្មែរហើយជាមួយនឹងតម្លៃត្រឹមតែ $289 មានការធានាមួយឆ្នាំ និងថែមជូនជើងទ្រទូរស័ព្ទ (Tripod) ដ៏ស្រស់ស្អាតមួយថែមទៀត។  Nokia 7.2 នេះមានរូបរាងស្រស់ស្អាតកាលីបទាន់សម័យជាមួយនឹងរចនាបទនៃកញ្ចក់2.5D Corning® Gorilla® Glass (ខាងមុខ និងខាងក្រោយ) រឹងមាំធន់ក្នុងការប្រើប្រាស់ ហើយអ្នកប្រើប្រាស់ដែលចូលចិត្តលេងហ្គេមដែលមានក្រាហ្វិកធំៗ ឬការកម្សាន្តកាន់តែសម្បូរបែបនោះ ការជ្រើសរើសយកទូរស័ព្ទ Nokia 7.2 នេះគឺថាអស់បញ្ហាទៅលើការដើររអាក់រអួលទៀតហើយដោយសារតែទូរស័ព្ទនេះបំពាក់នូវបន្ទះឈីប  Qualcomm® Snapdragon™ 660 processor ប៊ូតុងជំនួយការឆ្លាតវៃ  Google Assistant Button សម្រាប់ការបញ្ជាជាសំឡេង  និងប្រព័ន្ធប្រតិបត្តិការចុងក្រោយបំផុត Android™ 9 Pie ដែលជំនួយក្នុងការប្រើប្រាស់បានកាន់តែប្រសើរបំផុត។ Nokia 7.2 ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Adaptive Battery ដែលធ្វើការសន្សំសំចៃថាមពលប្រើប្រាស់បានល្អបំផុត។

  image

Nokia 7.2 មាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺ Charcoal, Cyan Green និង Ice ដ៏ស្រស់ស្អាតបំផុត។ Nokia 7.2 មានអេក្រង់ប្រភេទ 6.3” Full HD+ PureDisplay ទ្រទ្រង់នូវ Real-time HDR (17 លានពណ៌ច្បាស់គ្មានគូប្រៀប) ដែលមានតែនៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia តែមួយគត់។ អេក្រង់នេះនៅតែមើលឃើញច្បាស់ល្អបំផុតនៅក្រោមពន្លឺព្រះអាទិត្យ។ Nokia 7.2 នេះភ្ជាប់ជាមួយនឹងកាមេរ៉ាខាងក្រោយ ZEISS Optics ៣ គ្រាប់ដែលមានទំហំ 48 MP 1/2″ Quad Pixel, 5 MP depth sensor, 8 MP sensor ultra-wide lens ជាមួយនឹងភ្លើង LED Flash ថែមទៀត ខណៈពេលដែលកាមេរ៉ាខាងមុខរបស់វាមានទំហំ 20 MP Quad Pixel ថតរូបភាព Selfies ច្បាស់ល្អអស្ចារ្យតែម្តង។ វាពិតជាអស្ចារ្យមែនទែនជាមួយនឹង Nokia 7.2 នេះ។ លោកអ្នកអាចរកទិញស្មាតហ្វូន Nokia 7.2 នេះបាននៅគ្រប់ហាងលក់ទូរស័ព្ទដៃទំនើប និងក្រុមហ៊ុនស្មាត SMART ទូទាំងប្រទេស៕