ព័ត៌មាន

NOKIA ទទួលបានកិច្ចព្រមព្រៀង 5G ទី 50 និងមានអតិថិជន PRIVATE WIRELESS NETWORK ច្រើនជាង 120

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ប្រកាសថាខ្លួនទទួលបានកិច្ចព្រមព្រៀងលើកទី 50 ទៅលើបច្ចេកវិទ្យា 5G នៅក្នុង Spark New Zealand ។​សម្រាប់ប្រតិបត្តិករនេះសម្រេចជ្រើសរើសក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក្នុងការចែកចាយនូវ radio access network technology សម្រាប់ដំណើរការជាមួយនឹងបច្ចេកវិទ្យា 5G Network របស់ខ្លួននោះ។

image

ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នឹងធ្វើការដាក់ពង្រាយនូវដំណោះស្រាយទៅលើ AirScale RAN របស់ខ្លួនច្រើនជាង 200 តំបន់ ដូចនេះ Spark អាចនឹងផ្តល់នូវសេវាកម្មជាច្រើនសម្រាប់អតិថិជនរបស់ខ្លួននោះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ធ្លាប់សហការជាមួយនឹងក្រុមហ៊ុន Spark កាលពីពេលមុននេះ ហើយកាលពីដើមឆ្នាំនេះ ក្រុមហ៊ុននេះក៏ធ្វើការសាកល្បងទៅលើបច្ចេកវិទ្យា 5G ដំបូងបំផុតនៅក្នុងប្រទេស New Zealand ដែលធ្វើឡើងនៅ Alexandra, South Island ។

image

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសហ្វាំងឡង់នេះក៏ធ្វើការជាមួយនឹងក្រុមហ៊ុន Spark ក្នុងការពង្រីកទៅលើបច្ចេកវិទ្យា 5G network ទៅលើតំបន់ចំនួន 5 បន្ថែមទៀតមុនព្រឹត្តិការណ៍បុណ្យណូអែលនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នេះប្រកាសថា ពួកគេក៏មានអតិថិជន private wireless network ច្រើនជាង ១២០ ដែលពិតជាសំខាន់ខ្លាំងមែនទែនក្នុងឧស្សាហកម្ម Industry 4.0 ដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia ក៏ធ្វើការផ្សព្វផ្សាយយ៉ាងខ្លាំងមែនទែន។

បណ្តាញ Networks នេះគឺមានការដាក់ពង្រាយសម្រាប់អាជីវកម្មជាច្រើននៅជុំវិញពិភពលោក ហើយអតិថិជនជាច្រើនក៏រីករាយនៅក្នុងសករាជនៃឧស្សាហកម្មថ្មីនេះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia នេះក៏មានផ្តល់ជូននូវបច្ចេកវិទ្យា 5G បណ្តាញ Ecosystem និងជាច្រើនទៀត។ សម្រាប់ទីផ្សារនៃ Private wireless networking នេះគឺមានតម្លៃច្រើនជាង US$16 ពាន់លានដុល្លារនៅត្រឹមឆ្នាំ 2025 នេះបើតាមការបញ្ជាក់របស់ ABI Research ៕