ព័ត៌មាន

បច្ចេកវិទ្យា 5G NETWORK របស់ Nokia សម្រាប់ក្រុមហ៊ុន Elisa គឺពិតជាលឿនមែនទែន

Nokia គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលធ្វើការផ្តល់នូវសេវាកម្ម 5G network សម្រាប់ក្រុមហ៊ុន Elisa របស់ប្រទេសហ្វាំងឡង់។ លោក Harri Holma របស់ក្រុមហ៊ុន​Nokia ក៏ធ្វើការបង្ហាញនូវល្បឿននៃការដោនឡូតនៅលើបណ្តាញ 5G network របស់ក្រុមហ៊ុន Elisa ដែលធ្វើឡើងនៅក្នុងទីក្រុង Espoo នៃប្រទេសហ្វាំឡង់។

image

សម្រាប់ល្បឿនខ្ពស់បំផុតរបស់វាគឺធំជាង 1.14 Gbps ហើយវាពិតជាខ្ពស់មែនទែនបើធៀបជាមួយនឹងបណ្តាញ 4G networks ។ សម្រាប់ទំហំ 1 gigabyte គឺធ្វើការដោនឡូតនៅក្នុងរយៈពេលតែ ១០ វិនាទី ហើយនេះពិតជាអស្ចារ្យមែនទែន។

image

សម្រាប់ល្បឿននេះប្រហែលជាអាចនិយាយមិនខ្ពស់ខ្លាំងនោះទេនៅពេលដែលស្មាតហ្វូន 5G ចាប់ផ្តើមកើនឡើងនៅលើទីផ្សារនោះ ប៉ុន្តែល្បឿន 300 Mbps និងខ្ពស់ជាងនេះគឺអស្ចារ្យទៅហើយ។ ថ្មីៗនេះ វាក៏មានវត្តមានរបស់ស្មាតហ្វូន ZTE Axon 10 Pro 5G ហើយក្រុមហ៊ុន​ Elisa ក៏ជាអ្នកផ្គង់ផ្គង់សម្រាប់ស្មាតហ្វូននេះជាមួយនឹងស្មាតហ្វូន Huawei Mate 20 X 5G និង OnePlus 7 Pro 5G ។ សង្ឃឹមថា​ស្មាតហ្វូន 5G Nokia នឹងបង្ហាញខ្លួនឆាប់ៗនេះ៕