ព័ត៌មាន

Huawei ប្រកាសជាផ្លូវការនូវ EMUI 10.0 សម្រាប់ស្មាតហ្វូន Huawei P30, Mate 20 series និង Nova 5T

ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ធ្វើការប្រកាសជាផ្លូវការនូវ EMUI 10.0 សម្រាប់ស្មាតហ្វូន Huawei P30, Mate 20 series និង Nova 5T ហើយក្រុមហ៊ុនក៏ជម្រុញអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការ upgrade ទៅកាន់ EMUI version ចុងក្រោយនេះ។

 image

សម្រាប់ EMUI 10.0 នេះមានភ្ជាប់ជាមួយនឹងមុខងារថ្មីៗជាច្រើនដូចជា dark mode, magazine-style UI layout, Morandi UI color system និងជាច្រើនទៀត។ EMUI 10 program នៅមិនទាន់ដំណើរការនៅឡើយទេនៅក្នុងប្រទេសមួយចំនួនដូចជា UK, Canada, Australia, New Zealand និងប្រទេសជាច្រើនទៀតសូម្បីតែនៅក្នុងសហរដ្ឋអាមេរិកទៀតផង។

 image

ដើម្បីធ្វើការអាប់ដេតអ្នកចុចនៅលើ HiCare app > Update > Check for updates > Download and Install ឬចូលទៅកាន់ Settings > System > Software update > Check for Updates ឬអ្នកអាចតម្លើងនូវកម្មវិធី HiSuite application នៅលើ PC > Connect your device (ប្រើប្រាស់ USB cable) > ចុចនៅលើ Update ៕