ព័ត៌មាន

បែកធ្លាយតម្លៃរបស់ស្មាតហ្វូន Honor V30 series 5G មុនថ្ងៃសម្ភោធន៍ផ្លូវការ!

ស្មាតហ្វូនស៊េរីថ្មី Honor V30 series 5G ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញខ្លួនជាផ្លូវការហើយ ហើយមុនថ្ងៃនៃការសម្ភោធន៍ស្មាតហ្វូននេះ តម្លៃរបស់ស្មាតហ្វូន ​ Honor V30 series 5G នេះក៏មានការបែកធ្លាយផងដែរ។ តាមការបញ្ជាក់ចេញពីរូបភាពដែលទម្លាយនៅលើ Weibo នោះ ស្មាតហ្វូន Honor V30 series 5G នេះគឺមានតម្លៃ 4999 យន់។

image

image

ស្មាតហ្វូននេះមានការទ្រទ្រង់ទៅលើ SA/NSA dual-mode 5G និងប្រព័ន្ធ​ Matrix Camera system ថែមទៀត។ តម្លៃរបស់ស្មាតហ្វូននេះនៅមិនទាន់ប្រកាសបង្ហាញជាផ្លូវការនៅឡើយទេ ហើយព្រឹត្តិការណ៍នៃការសម្ភោធន៍នេះគឺនៅថ្ងៃទី ២៦​ខែវិច្ឆិកាខាងមុខនេះ៕