ព័ត៌មាន

សហរដ្ឋអាមេរិកនឹងបើកដំណើរការបណ្តាញប្រព័ន្ធផ្សព្វផ្សាយថ្មីមួយដល់ជនភៀសខ្លួនចិន

របាយការណ៍មួយអះអាងថា អ្នកផ្សាយវិទ្យុអាមេរិក និងវិទ្យុអាស៊ីសេរីទទួលបានការឧបត្ថម្ភថវិកាពីសហរដ្ឋអាមេរិកត្រៀមនឹងចូលរួមបង្កើតរចនាសម្ព័ន្ធប្រព័ន្ធផ្សព្វផ្សាយថ្មីដែលមានមុខងារផ្តល់ជូនពលរដ្ឋចិននូវជម្រើសថ្មីជំនួសប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ពួកគេ។តាមរយៈការប្រឆាំងនឹងសាវតានៃសង្រ្គាមពាណិជ្ជកម្មអាមេរិកចិនដែលហាក់ដូចជាមិនចេះចប់ទីក្រុង​​​​​វ៉ា​ស៊ីនតោនសម្រេចចិត្តទៅរកប្រជាជនចិនធម្មតាមួយចំនួនហើយផ្តល់ឱ្យពួកគេនូវជម្រើសថ្មីក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជំនួសប្រព័ន្ធក្នុងស្រុករបស់ពួកគេ ដែលប្រព័ន្ធព័ត៌មានក្នុងស្រុករបស់ពួកគេលើកកម្ពស់តែរឿង តម្លៃ និងព័ត៌មានមិនពិតពីក្រុងប៉េកាំងតែប៉ុណ្ណោះ។

image

របាយការណ៍បង្ហាញថា វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីគ្រោងនឹងធ្វើការរួមគ្នាដើម្បីបង្កើតយីហោឌីជីថលថ្មីទាំង​ស្រុងដែលដំណើរការរយៈពេល ២៤ម៉ោងក្នុងមួយសប្តាហ៍ ជាភាសាចិនកុកងឺនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមតាមអ៊ិនធឺរណេត និងតាមរយៈវេទិកាផ្សព្វផ្សាយផ្សេងៗទៀត។

គេរំពឹងថា បណ្តាញថ្មីនេះនឹងផ្តោតជាពិសេសទៅលើយុវជនចិនទាំងនៅក្នុងប្រទេសចិន និងនៅបរទេស។ ព័ត៌មាននេះលេចឡើងនៅពេលដែលភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយពិភពលោកដែលជាអង្គភាពរដ្ឋាភិបាលទើបនឹងបង្កើតថ្មីមានភារកិច្ចសម្របសម្រួលការងាររបស់ប្រព័ន្ធផ្សព្វផ្សាយទទួលបានការឧបត្ថម្ភថវិកាពីរដ្ឋទាំងអស់របស់សហរដ្ឋអាមេរិកធ្វើសេចក្តីរាយការណ៍ដោយមោទនភាពអំពីតម្រូវការកើនឡើងនៃមាតិកាព័ត៌មានប្រភេទនោះនៅក្នុងប្រទេសចិនដោយនិយាយថា ចំនួនប្រជាជនដែលចូលទស្សនាប្រចាំសប្តាហ៍លើប្រព័ន្ធវីអូអេ និងវិទ្យុអាស៊ីសេរីកើនឡើងជាង ៦ភាគរយជាសរុបក្នុងឆ្នាំ២០១៨។

image

ទោះយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថា បណ្តាញមួយនោះនឹងមានលក្ខណៈយ៉ាងដូចម្តេច ដោយគេហៅបណ្តាញនោះថាថា Global Mandarin ។ គេមិនច្បាស់ទេថា នឹងមានបុគ្គលិកចំនួនប៉ុន្មាននាក់នឹងចូលរួមនៅក្នុងប្រតិបត្តិការនោះ ហើយវានឹងចលរួមចំណែកលើកកម្ពស់សេរីភាព និងប្រជាធិបតេយ្យបានយ៉ាងដូចម្តេច។ របាយការណ៍ SCMP បង្ហាញថា ថវិការបស់បណ្តាញថ្មីដែលស្នើឡើងអាចមានពីចំនួនសរុបពី ៥លានទៅ ១០លានដុល្លារសម្រាប់ឆ្នាំដំបូង។ ឧទាហរណ៍បើប្រៀបធៀបគ្នាវិទ្យុអាស៊ីសេរីចាយទឹកប្រាក់ចំនួន ៤៣លានដុល្លារក្នុងឆ្នាំ២០១៨។ នេះមិនមែនជាការប៉ុនប៉ងលើកដំបូងរបស់ទីក្រុងវ៉ាស៊ីនតោននោះដើម្បីយកឈ្នះគំនិតរបស់សត្រូវភូមិសាស្ត្រនយោបាយ។ នៅរយៈពេល ២ឆ្នាំមុនសម្លេងសហរដ្ឋអាមេរិករួមជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលមួយផ្សេងទៀតគឺវិទ្យុអាស៊ីសេរី / វិទ្យុសេរីភាពបានបើកដំណើរការប៉ុស្តិ៍ព័ត៌មានជាភាសារុស្សីក្នុងរយៈពេល ២៤ម៉ោងក្នុងមួយ​​​​សប្តាហ៍ដែលផ្សាយពីសាធារណរដ្ឋឆែកដោយមានគោលដៅស្រដៀងទៅនឹងការផ្តល់ជម្រើសផ្សព្វផ្សាយព័ត៌មាន លើព័ត៌មានមិនពិតនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសជិតខាង៕