ព័ត៌មាន

GOOGLE AMBIENT MODE អាចដំណើរការបាននៅលើស្មាតហ្វូន NOKIA 7.2 និង NOKIA 6.2

នៅទីបំផុត មុខងារ Google Ambient Mode អាចដំណើរការបានហើយនៅលើស្មាតហ្វូន Nokia 7.2 ។ សម្រាប់ Mode នេះអនុញ្ញាតអោយអ្នកប្រើប្រាស់បានកាន់តែល្អប្រសើរជាងមុនទៅលើអេក្រង់របស់ស្មាតហ្វូនេះនៅពេលដែលវាកំពុងតែធ្វើការបញ្ចូលថាមពលថ្មនោះ។ វានឹងបង្ហាញនូវព័ត៌មានមួយចំនួននៅលើអេក្រង់របស់ស្មាតហ្វូននេះដូចជាអាកាសធាតុ រូបភាព Notifications និងជាច្រើនទៀត។ អ្នកអាចធ្វើការបញ្ជាស្មាតហ្វូននេះជាមួយនឹង Google assistant បានផងដែរ។

image

អ្នកគ្រាន់តែចូលទៅកាន់ Phone settings > Google > Account services > Search, Assistant & Voice > Google Assistant > Assistant (swipe to the right) > Assistant devices -Phone > Ambient display – On ជាការស្រេច។ នៅពេលដែលអ្នកភ្ជាប់ស្មាតហ្វូនរបស់អ្នកជាមួយនឹង Charger នោះ មុខងារ Ambient Display នឹងធ្វើការបើកដោយស្វ័យប្រវត្តិ។

image

សម្រាប់ស្មាតហ្វូន Nokia 6.1 ក៏អាចដំណើរការនូវមុខងារ Ambient display នេះបានផងដែរ។ ខាងក្រោមនេះគឺជាស្មាតហ្វូន Nokia ដែលអាចដំណើរការនូវមុខងារនេះបាន​៖ Nokia 7.2, Nokia 6.1, Nokia 6.1 Plus, Nokia 8, Nokia 9 PureView, Nokia 3.1, Nokia 4.2, Nokia 7.1, Nokia 7 Plus, Nokia 5.1 Plus, និង Nokia 6.2 ៕