ព័ត៌មាន

Galaxy Fold កំពូលទូរស័ព្ទប្រកបដោយភាពថ្លៃថ្នូរ និងរចនាបថថ្មីបង្ហាញមុខជាផ្លូវការនៅកម្ពុជាហើយ

ទីបំផុត Galaxy Fold ដែលជាកំពូលទូរស័ព្ទប្រកបដោយភាពថ្លៃថ្នូរ និងរចនាបថថ្មី បានបង្ហាញមុខជាផ្លូវការនៅកម្ពុជាហើយ ។ សំរាប់អតិថិជនទូទៅ Galaxy Fold គឺជាអភូតហេតុពិសេសដែលលើសពីការរំពឹងទុក ព្រោះ Galaxy Fold គឹជាសមិទ្ធិផលរបស់គំនិតច្នៃប្រឌិតពិសេស និង បច្ចេកវិទ្យាកំរិតខ្ពស់បំផុត ។ អតិថិជនទូទៅតែងតែរំពឹងថានឹងមានឳកាសបានកាន់ បានទទួលបទពិសោធន៏ប្រើប្រាស់សាកល្បង និងបើអាចក្លាយជាម្ចាស់របស់ Galaxy Fold ផងដែរ ។ ពេលនេះ ក្តីរំពឹងបានក្លាយជាការពិតហើយ!

image

នៅក្នុងវេទិកាដាក់តាំងបង្ហាញផលិតផលអេឡិកត្រូនិក Galaxy Fold បានបង្កើតនូវព្រឹត្តិការណ៍កក្រើករញ្ជួយពាសពេញពិភពលោកជាមួយនឹងបច្ចេកវិទ្យាពិសេស Infinity Flex Display ដែលអាចឲយើងបត់ឫលាទូរស័ព្ទបានតាមតម្រូវការដូចជាការនិយាយទូរស័ព្ទ ការអាន ឫការកំសាន្តផ្សេងៗ ។ ពេលបើកលាទូរស័ព្ទ Galaxy Fold មានកញ្ចក់ដែលមានទំហំ 7.3 អ៊ីញ ជាមួយនឹងកំរិតភាពច្បាស់របស់អេក្រង់ 2152*1536 គួបផ្សំនឹងបច្ចេកវិទ្យា Dynamic AMOLED ដែលធ្វើឲពន្លឺច្បាស់ស្រទន់ ។

 image

Galaxy Fold មានកាម៉េរាសរុប 6 គ្រាប់ ។ កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 10 មេហ្គាពិចសែល សំរាប់ធ្វើការសែលហ្វីពេលបិទទូរស័ព្ទ ។ ពេលបើកលាទូរស័ព្ទ កាមេរ៉ាខាងក្នុងមាន 2 គ្រាប់ សំរាប់ការថតសែលហ្វី (10 មេហ្គាពិចសែល) និង សំរាប់ការថត Live Focus (8 មេហ្គាពិចសែល)។ កាមេរ៉ាខាងក្រោយមាន 3 គ្រាប់ កាមេរ៉ាសំរាប់ការថត Ultra Wide (16 មេហ្គាពិចសែល) កាមេរ៉ាគោល (12 មេហ្គាពិចសែល-Dual Pixel)និង កាមេរ៉ាសំរាប់ zoom (12 មេហ្គាពិចសែល) ។ ជាមួយនឹងកាមេរ៉ាទាំង 6 នេះ Galaxy Fold ផ្តល់នូវរូបភាពច្បាស់ល្អ សំរាប់ការថតគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ Galaxy Fold បំពាក់នូវអង្គគណនា RAM ទំហំ 12GB និង មានអង្គចងចាំដែលមានទំហំផ្ទុក 512GMB ។

 លើសពីនេះ Galaxy Fold ក៏បានបំពាក់នូវថ្មដែលមានទំហំធំរហូតដល់ 4,380mAh ចំនួន 2 គ្រាប់ ដែលអាចឲយើងប្រើប្រាស់លើសពីតម្រូវការដោយគ្មានបារម្ភ ។ ដូច្នេះ សូមរូសរាន់ទៅកាន់ហាងលក់ទូរស័ព្ទធំៗដែលនៅជិតលោកអ្នកដើម្បីទទួលបទពិសោធន៍ពិសេស និងធ្វើការជាវ Galaxy Fold ព្រោះស្តុកមានកំណត់ ៕