ព័ត៌មាន

ប៉ូលិសអ៊ឺរ៉ុបវាយប្រហារម៉ាស៊ីន(Sever) លើអ៊ីនធឺរណិតរបស់រដ្ឋអ៊ីស្លាមជាច្រើន

ភ្នាក់ងារប៉ូលិសអ៊ឺរ៉ុបនិយាយនៅថ្ងៃច័ន្ទថា ភ្នាក់ងារប៉ូលិសអ៊ឺរ៉ុបបំបែកបណ្តាញអ៊ីនធឺរណិតជាច្រើនរបស់ក្រុមរដ្ឋអ៊ីស្លាម បង្កការឱ្យមានការប៉ះទង្គិចយ៉ាងខ្លាំងដល់ក្រុមភេរវករក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺរណិត។ ភ្នាក់ងារប៉ូលិសអ៊ឺរ៉ុបនិយាយថា ការវាយប្រហារបិទគណនី និងគេហទំព័រមួយចំនួនធ្វើឡើងដោយក្រុមព័ត៌មាន។ មន្រ្តីប៉ូលិសចូលរួមសកម្មភាពរួមគ្នាជាមួយភ្នាក់ងារប៉ូលិសអ៊ឺរ៉ុប និងប៉ូលិសនៅក្នុងប្រទេសចំនួន ១១ប្រទេសនិយាយថា ពួកគេបិទគណនីចំនួន ២៦.០០០នៅសប្តាហ៍មុនរួមទាំងនៅលើបណ្តាញផ្សេងទៀត។

image

មុននេះ មន្រ្តីប៉ូលិសអឺរ៉ុបនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេធ្វើការជាមួយប្រព័ន្ធអ៊ីនធឺរណិតធំៗចំនួន៩ដើម្បីប្រឆាំងនឹងប្រតិបត្តិការឃោសនារបស់រដ្ឋអ៊ីស្លាម ដែលប្រតិបត្តិការនោះធ្វើឡើងលើបណ្តាញហ្គូហ្គោល ធ្វីតធ័រ អ៊ីនស្តាក្រាម និងតេឡេក្រាម។ ប៉ូលិសអ៊ឺរ៉ុបសរសេរលើគេហទំព័ររបស់ខ្លួនថា ពួកគេពិនិត្យមើលលើវីដេអូឃោសនា ការបោះពុម្ពផ្សាយ និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគាំទ្រដល់អំពើភេរវកម្ម និងភាពជ្រុលនិយមក្នុងរយៈពេលពីរថ្ងៃនៅសប្តាហ៍មុន។

image

ពួកគេថែមទាំងបង្ហាញការកោតសរសើរចំពោះជំនួយពីបណ្តាញតេឡេក្រាម និងបន្ថែមថាក្រុមហ៊ុនកំពុងជួយប៉ូលិសអ៊ឺរ៉ុបធ្វើការលុបចោលនូវមាតិកាដែលបង្កការអន្តរាយ។ ចំពោះសំណើសុំការអត្ថាធិប្បាយទៅក្រុមហ៊ុន ពុំទាន់មិនមានការឆ្លើយតបភ្លាមៗពីបណ្តាញតេឡេក្រាមនោះទេ។