ព័ត៌មាន

ទូរទស្សន៍ឆ្លាតវៃ NOKIA SMART TV អាចនឹងមានតម្លៃប្រហែលជាជាង ៥០០ អ៊ឺរ៉ូ

នៅសល់រយៈពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ យើងនឹងបានឃើញវត្តមានរបស់ទូរទស្សន៍ស៊េរីថ្មី Nokia Smart TV ។ ទូរទស្សន៍ស៊េរីថ្មីនេះមានភ្ជាប់ជាមួយនឹងម៉ាកយីហោ Nokia ដែលនឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៥ ខែធ្នូខាងមុខនេះ ហើយតម្លៃរបស់វាប្រហែលជា 39,999 INR ឬប្រហែលជា €500 ។

image

ខណៈពេលដែលក្រុមហ៊ុន Flipkart នឹងធ្វើការរៀបចំទៅលើការលក់ និងការផលិតនោះ ទូរទស្សន៍ឆ្លាតវៃនេះនឹងត្រូវធ្វើការផ្គុំដោយក្រុមហ៊ុន Skyworth India Electronics ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះគឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Skyworth Overseas Development Company ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិនហើយមានរោងចក្រនៅក្នុង Hyderabad ដែលជាកន្លែងផ្គុំទៅលើផលិតផលនេះ។ នៅក្នុងជំហានដំបូងនៃការផលិតនេះគឺមានទំហំតែ 55-inch ប៉ុណ្ណោះ។

image

តើអ្នកយល់យ៉ាងម៉េចដែរសម្រាប់ទូរទស្សន៍ Nokia smart TV? ទូរទស្សន៍ឆ្លាតវៃនេះមានភ្ជាប់ជាមួយនឹងអេក្រង់ 55-inch 4K ជាមួយនឹងបច្ចេកវិទ្យា Intelligent Dimming technology និងប្រព័ន្ធសំឡេង JBL sound system ។ ទូរទស្សន៍នេះដំណើរការនូវ Android 9 ៕