ព័ត៌មាន

ក្រុមហ៊ុន Huawei គ្រោងនឹងផ្លាស់ប្តូរមជ្ឈមណ្ឌលស្រាវជ្រាវរបស់ខ្លួននៅសហរដ្ឋអាមេរិកទៅប្រទេសកាណាដា

លោក Ren Zhengfei ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei និយាយថា ក្នុងអំឡុងហ្គេមនៃការរឹតត្បិតរបស់សហរដ្ឋអាមេរិកនោះ​ក្រុមហ៊ុន Huawei កំពុងចាត់វិធានការសុវត្ថិភាពផ្ទាល់ខ្លួន ហើយគ្រោងនឹងប្តូរមជ្ឈមណ្ឌលស្រាវជ្រាវរបស់ខ្លួនពីសហរដ្ឋអាមេរិកទៅកាណាដាវិញផងដែរ។

image

នៅក្នុងបទសម្ភាសន៍ជាមួយ Globe and Mail របស់កាណាដា លោក Ren ប្រាប់ថា មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huawei នឹងត្រូវផ្លាស់ចេញពីសហរដ្ឋអាមេរិកហើយនឹងត្រូវផ្លាស់ទៅដាក់នៅប្រទេសកាណាដាវិញ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននឹងផលិតឧបករណ៍បណ្តាញទូរស័ព្ទចល័តមួយចំនួននៅក្រៅប្រទេសចិនផងដែរ។

image

លោក Ren ក៏បង្ហាញពីឆន្ទៈរបស់គាត់ក្នុងការសាងសង់កន្លែងថ្មីនៅអឺរ៉ុបដើម្បីផលិតឧបករណ៍បណ្តាញ 5G ដោយផ្ទាល់នៅក្នុងតំបន់ដើម្បីបញ្ឈប់ការភ័យខ្លាចទាំងអស់ដែលរីករាលដាលដោយសហរដ្ឋអាមេរិកដែលចោទថាឧបករណ៍ទាំងនេះផលិតនៅក្នុងប្រទេសចិន និងរឿងសន្តិសុខជាតិ។ យោងតាមព័ត៌មានដែលពាក់ព័ន្ធនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានចំណាយថវិកាចំនួន ៥១០ លានដុល្លារអាមេរិកទៅលើប្រតិបត្តិការនៃមជ្ឈមណ្ឌលស្រាវជ្រាវនេះនៅសហរដ្ឋអាមេរិកហើយដោយសារតែការរឹតត្បិតរបស់សហរដ្ឋអាមេរិក ក្រុមហ៊ុន Huawei កាត់បន្ថយកម្លាំងពលកម្មពី ៦០០ ទៅនៅសល់ប្រហែលត្រឹមតែ ២៥០ នាក់ប៉ុណ្ណោះ៕