ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei កំពុងផលិតស្មាតហ្វូនដោយគ្មានបច្ចេកវិទ្យាពីសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនក៏ចាប់ផ្តើមជំនួសការងារនេះហើយ!

របាយការណ៍មួយបង្ហាញថា ខណៈពេលនៃការប៉ុនប៉ងរបស់សហរដ្ឋអាមេរិកទទួលបរាជ័យជាច្រើនលើកនេះ សហរដ្ឋអាមេរិកគ្រោងនឹងបន្ថែមការរឹតបន្តឹងបន្ថែមទៀតលើក្រុមហ៊ុន Huawei ហើយម្យ៉ាងវិញទៀតក្រុមហ៊ុន Huawei ក៏កំពុងឈានទៅមុខជានិច្ចតាមរយៈការផលិតស្មាតហ្វូនរបស់ខ្លួនដោយគ្មានបច្ចេកវិទ្យាពីសហរដ្ឋអាមេរិកនោះទេ។ យោងតាមការវិភាគរបស់មន្ទីរពិសោធន៍បច្ចេកវិទ្យាជប៉ុន – USB and Fomalhaut Techno Solutionរកឃើញថាផ្នែកនៃស្មាតហ្វូន Huawei Mate 30 ដែលដាក់បង្ហាញកាលពីខែកញ្ញាមុននេះពុំមានសមាសធាតុផ្សំដែលផលិតដោយសហរដ្ឋអាមេរិកទេ។

 image

កាលពីខែឧសភា នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិករារាំងក្រុមហ៊ុន Huawei ពីការទិញគ្រឿងបន្លាស់និងសេវាកម្មសូហ្វវែរពីក្រុមហ៊ុនអាមេរិករួមមានក្រុមហ៊ុន Google, Intel, Qualcomm, Microsoft, Xilinx, Qurvo, Skyworks Solutions, Broadcom និងជាច្រើនទៀតពីការបន្តទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុនទូរគមនាគមន៍យក្សចិននេះ។

 image

ក្នុងឆ្នាំ ២០១៨ នេះក្រុមហ៊ុន Huawei ចំណាយថវិកាប្រមាណ ៧០ ពាន់លានដុល្លារលើការទិញគ្រឿងបន្លាស់ខណៈដែលទឹកប្រាក់ចំនួន ១១ ពាន់លានដុល្លារគឺចំណាយទៅលើក្រុមហ៊ុនអាមេរិកជាច្រើនរួមមានក្រុមហ៊ុន Qualcomm, Intel និងក្រុមហ៊ុន Micron Technology Inc ។ ប៉ុន្តែបន្ទាប់ពីការរឹតត្បិតពាណិជ្ជកម្ម ការរកប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិកទាំងនេះបានធ្លាក់ចុះហើយដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងនោះ ក្រុមហ៊ុន Huawei បង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ថ្មីដើម្បីជំនួសតម្រូវការរបស់ផ្នែកអាមេរិកនេះផងដែរ៕