ព័ត៌មាន

Huawei Watch GT 2 នឹងបង្ហាញខ្លួននៅថ្ងៃទី ៥ ធ្នូនៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei នៅក្នុងប្រទេសឥណ្ឌាកំពុងបន្តបញ្ចេញនូវបន្ទះឈីបសម្រាប់ប្រើប្រាស់នៅលើឧបករណ៍ Wearable របស់ខ្លួននោះគឺ Kirin A1 និងនាឡិកាវៃឆ្លាតដែលនឹងបំពាក់ដោយបន្ទះឈីបនេះគឺ Huawei Watch GT 2 ។ ពេលនេះ យើងដឹងអំពីកាលបរិច្ឆេទនៃការបង្ហាញខ្លួនរបស់នាឡិកានេះហើយ។

 image

យោងតាមក្រុមហ៊ុន Huawei អោយដឹងថាស្មាតវ៉ច Huawei Watch GT 2 នឹងបង្ហាញខ្លួននៅថ្ងៃទី ៥ ខែធ្នូនៅប្រទេសឥណ្ឌាហើយនឹងមានលក់តាមអ៊ីនធរណេតលើ Amazon និង Flipkart ដោយចាប់ផ្តើមពី 19,990 INRសម្រាប់ម៉ូឌែល ៤២ មីល្លីម៉ែត្រ និង 30,990INR សម្រាប់ម៉ូដែល ៤៦ មីល្លីម៉ែត្រ។

 image

នៅក្នុងការសម្ពោធជាផ្លូវការនៅថ្ងៃទី ១៩ ខែកញ្ញារួមជាមួយស្មាតហ្វូន Huawei Mate 30 series, Huawei Watch GT 2 នេះមានការបញ្ជាទិញដល់ទៅ ១ លានគ្រឿងទូទាំងពិភពលោកក្នុងរយៈពេលត្រឹមតែ ៤៥ ថ្ងៃប៉ុណ្ណោះ។ Huawei Watch GT 2 មានពីរទំហំ ៤២ និង ៤៦ មីល្លីម៉ែត្របំពាក់កញ្ចក់អេក្រង់ 3D និងបំពាក់ដោយបន្ទះឈីប Kirin A1 ។ នាឡិកានេះអាចប្រើប្រាស់បានជាមួយនឹងសកម្មភាពកីឡាចំនួន ១៥ ដែល ៨ កីឡាជាប្រភេទ Outdoor និងកីឡា ៧ ទៀតជាប្រភេទ Indoor ៕