ព័ត៌មាន

NOKIA TA-1206 គឺជាលេខម៉ូឌែលរបស់ស្មាតហ្វូន NOKIA 2.3 ស៊ីមពីរនៅក្នុងប្រទេសអេស្ស៉ីប និងម៉ាឡេស៊ី

នៅក្នុងខណៈពេលដែលយើងកៀកជិតដល់ព្រឹត្តិការណ៍នៃការសម្ភោធន៍ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​Nokia នៅក្នុងប្រទេស​អេហ្ស៊ីប វាមានព័ត៌មានកាន់តែច្រើនកើនឡើងៗអំពីស្មាតហ្វូននេះដែលយើងដឹងថាស្មាតហ្វូននេះនឹងមានលេខម៉ូឌែល TA-1206 និង TA-1214 ដែលបែកធ្លាយអនឡាញផងដែរ។

image

នៅក្នុងព័ត៌មានចុងក្រោយបំផុតនេះគឺចេញពីទីភ្នាក់ងារផ្តល់វិញ្ញាបនបត្រនៅក្នុងប្រទេសអេហ្ស៊ីបដែលអាជ្ញាធរបានកំណត់អត្តសញ្ញាណ Nokia TA-1206, Dual SIM version របស់ Nokia TA-1214 ដែលជា Nokia 2.3 DS ។ DS គឺសំដៅទៅលើ Dual SIM ។

image

សម្រាប់លេខម៉ូឌែល TA-1206ទទួលបានការបញ្ជាក់វិញ្ញាបនបត្រពីប្រទេសម៉ាឡេស៊ីហើយសម្រាប់ការតភ្ជាប់ទំនាក់ទំនងរបស់វាមានដូចជា WiFi b/g/n ជាដើម។ ស្មាតហ្វូន Nokia 2.3 នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៥ ខែធ្នូខាងមុខនេះនៅក្នុងទីក្រុង Cairo នៅក្នុងព្រឹត្តិការណ៍មួយរបស់ក្រុមហ៊ុន Nokia Mobile ៕