ព័ត៌មាន

ស្មាតហ្វូន Huawei Mate 30 Pro នឹងដាក់លក់នៅក្នុងប្រទេសអ៊ីតាលីចាប់ពីថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ ខណៈការ Pre-order ចាប់ផ្តើមហើយ!

ក្រុមហ៊ុន Huawei ចាប់ផ្តើមប្រកាសបង្ហាញស្មាតហ្វូន Mate 30 Pro នៅក្នុងតំបន់អ៊ឺរ៉ុប ហើយប្រទេសអ៊ីតាលីគឺជាប្រទេសបន្ទាប់ដែលស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី ១៨ ខែធ្នូខាងមុខនេះ។ យោងតាមព័ត៌មាននេះ ការបញ្ជាទិញជាមុន (Pre-order) សម្រាប់ស្មាតហ្វូន Huawei Mate 30 Pro (4G) ចាប់ផ្តើមនៅប្រទេសអ៊ីតាលីហើយស្មាតហ្វូននេះនឹងអាចរកទិញបានចាប់ពីថ្ងៃទី ១៨ ខែធ្នូតាមរយៈហាងអនឡាញ និងហាង Milan Experience Store ដែលមានតំលៃ ១០៩៩ អឺរ៉ូ (តាមរយៈ Notebookitalia) ។

image

ស្មាតហ្វូន Huawei Mate 30 Pro នឹងអាចរកបានក្នុងបរិមាណមានចំនួនកំណត់ ដូច្នេះក្រុមហ៊ុនក៏ផ្តល់ជូនអតិថិជននូវប័ណ្ណបញ្ចុះតម្លៃចំនួន ៣០០ អឺរ៉ូបន្ថែមទៀត រួមជាមួយនឹងទឹកប្រាក់បន្ថែម ១០០ អឺរ៉ូដែលអតិថិជនអាចទទួលប្រអប់កាដូរ Huawei ផ្តាច់មុខដែលមានផលិតផល ៤ ប្រភេទគឺ Huawei Watch GT 2, FreeBuds 3, ឆ្នាំងសាកឥតខ្សែ និង Mini Speaker ផងដែរ។

image

ស្មាតហ្វូន Huawei Mate 30 នឹងត្រូវដាក់លក់ដោយភ្ជាប់ជាមួយនឹងសេវាកម្ម Huawei Mobile Services (HMS) និងគ្មានភ្ជាប់ជាមួយនឹងសេវាកម្ម Google Mobile Services (GMS) នោះទេ៕