ព័ត៌មាន

Huawei Mate 30 Pro នឹងប្រកាសបង្ហាញខ្លួននៅថ្ងៃទី ៩ ខែធ្នូក្នុងទឹកដីប្រទេសបារាំង

បន្ទាប់ពីប្រទេសអេស្ប៉ាញ ប្រទេសបារាំងនឹងក្លាយជាប្រទេសអឺរ៉ុបទី ២ ដែលទទួលបានការដាក់បង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei គឺ Huawei Mate 30 Pro ។ក្រុមហ៊ុន Huawei ចាប់ផ្តើមផ្សព្វផ្សាយស្មាតហ្វូន Huawei Mate 30 Pro (4G) នៅប្រទេសបារាំង ហើយស្មាតហ្វូននេះនឹងអាចរកទិញបានពីថ្ងៃទី ៩ ខែធ្នូជាមួយនឹងតម្លៃ ១០៩៩ អឺរ៉ូ (8+256GB)។

 image

ស្មាតហ្វូន Huawei Mate 30 នឹងត្រូវបានដាក់លក់ដែលមានភ្ជាប់ជាមួយនឹង Huawei Mobile Services (HMS) ដែលមិនមែនជាសេវាកម្ម Google Mobile Services (GMS) ទេ។ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ។

អេក្រង់: 6.53 inch OLED Horizon display ជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution (2400×1176)

បន្ទះឈីប: Kirin 990

RAM/Storage: 8 RAM + 256GB Storage

កាមេរ៉ាខាងក្រោយ: 40MP SuperSensing Camera (f/1.6), OIS + 40MP SuperSensing Camera (f/1.8) + 8MP Telephoto Camera (f/2.4), OIS + 3D Depth Sensing Camera.

កាមេរ៉ាខាងមុខ: 32MP (f/2.0) + 3D Depth Sensing Camera

ថ្ម: 4500mAh (40W Wired, 27W wireless, 7.5W reverse wirelss charging)

Software: EMUI 10.0 (Android 10)

វិមាត្រ និងទម្ងន់: 158.1 x 73.1 x 8.8mm (198g)

លក្ខណៈសម្បតិ្តផ្សេងទៀត: IP68 certified, Display Fingerprint, Wi-Fi, Bluetooth, NFC, GPS

image