ព័ត៌មាន

តើក្រុមហ៊ុនបច្ចេកវិទ្យា NOKIA MOBILE អាចនឹងប្រកាសបង្ហាញស្មាតហ្វូនម៉ូឌែលមួយណាក្នុងព្រឹត្តិការណ៍ MWC2020?

CPO Juho Sarvikas របស់ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នៅក្នុងព្រឹត្តិការណ៍ Snapdragon Summit ប្រកាសថា ស្មាតហ្វូន 5G Nokia នឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ ដូចនេះ វាគឺជាពេលវេលាដែលក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile នឹងប្រកាសបង្ហាញស្មាតហ្វូនថ្មីរបស់ខ្លួនសម្រាប់ព្រឹត្តិការណ៍ MWC 2020 ផងដែរ។​

image

ក្រុមហុនបច្ចេកវិទ្យា Nokia Mobile អាចនឹងមានការផ្លាស់ប្តូរទៅលើគម្រោងជាច្រើនរបស់ខ្លួនសម្រាប់ឆមាសទី ២ ឆ្នាំ ២០១៩ នេះផងដែរ។ ពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូន Nokia 5.2 អាចនឹងមានការពន្យារពេល ខណៈពេលដែលស្មាតហ្វូន Nokia 8.2 (ជាមួយនឹង 4G) អាចនឹងធ្វើការដកចេញដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យានេះត្រូវផ្តោតទៅលើបច្ចេកវិទ្យា 5G វិញ។

image

នៅក្នុងព្រឹត្តិការណ៍ MWC2020 នេះ ក្រុមហ៊ុនបច្ចេកវិទ្យា Nokia Mobile ប្រហែលជាប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន 5G Nokia 8.2 ដែលមានការទម្លាយពីលោក Juho Sarvikas ។ ស្មាតហ្វូននេះអាចនឹងមានភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើង ការទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G និងកាមេរ៉ាដូចគ្នាទៅនឹងស្មាតហ្វូន Nokia 7.2 អេក្រង់គែមកោង រន្ធបន្ថែម MicroSD card ថាមពលថ្ម 4000mAh និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងថែមទៀត។ ស្មាតហ្វូននេះនឹងមានភ្ជាប់ជាមួយនឹងប៊ូតុង LED Notification នៅលើប៊ូតុង Power ផងដែរ។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm headphone jack, 4+64, 6+128, 8+256GB និងមានតម្លៃប្រហែលជា 420 ដុល្លារអាមេរិក៕