ព័ត៌មាន

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញនាឡិកា Watch GT 2 New Year Edition និងកាសស្តាប់ FreeBuds 3 Red Version ដ៏ស្រស់ស្អាត

កាលពីថ្ងៃទី ៥ ខែធ្នូនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ប្រកាសបង្ហាញស្មាតហ្វូនNova 6 series និង Huawei Band 4 Pro បន្ថែមពីលើផលិតផលថ្មីទាំងនេះ ក្រុមហ៊ុនក៏ប្រកាសបង្ហាញនូវកាសស្តាប់ត្រចៀកឥតខ្សែថ្មី Huawei FreeBuds 3 wireless headsets  និងនាឡិកា Huawei Watch GT 2 នៅប្រទេសចិនផងដែរ។

image

នាឡិកា Huawei Watch GT 2 នេះមានភ្ជាប់ជាមួយនឹងមុខនាឡិកា New Year ដ៏ស្រស់ស្អាត។ សម្រាប់ម៉ូឌែល  New Year EditionHuawei Watch GT 2 នេះមានទំហំ  42mm ជាមួយនឹងតម្លៃ 1588CNY (225 USD) និងប្រភេទ 46mm version ដែលមានតម្លៃ 1688CNY (240 USD) ។​សម្រាប់ Version ថ្មីនេះនឹងចាប់ផ្តើម Pre-Sale នៅថ្ងៃទី ២៤ ខែធ្នូនេះ ហើយការលក់ធម្មតារបស់វាគឺនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០។

image

នាឡិកា​Huawei Watch GT 2 ដំណើរការនូវបន្ទះឈីប Kirin A1 processor និងអេក្រង់  3D glass ជាមួយនឹងគែម Bezel ស្តើងក្នុងការប្រើប្រាស់។ វាទ្រទ្រង់នូវ Bluetooth calling និង​music playback រួមជាមួយនឹងមុខងារថែរក្សាសុខភាពនៃកីឡា ១៥ ប្រភេទថែមទៀតផង។ ចំណែកកាសស្តាប់ Huawei FreeBuds 3 Red version នេះនឹងដាក់លក់ Pre-sale នៅថ្ងៃទី ៥ ខែធ្នូនេះ ហើយការលក់ដំបូងរបស់វាគឺនៅថ្ងៃទី ១២ ខែធ្នូជាមួយនឹងតម្លៃ 1199 CNY (170 USD) ។ កាសស្តាប់  FreeBuds 3 នេះមានពណ៌ខ្មៅ និងពណ៌ស ហើយវាប្រកាសជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ IFA 2019 ៕